ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹ​ងករណី​គាស់​ផ្ទះ ចូលលួចទ្រព្យ​សម្បត្តិ ស្រុកត្រពាំ​ងសាទ

ខេត្តឧត្តមានជ័យ៖​ជនសង្ស័យឈ្មោះ ចិត្ត ជាតិ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី១ ខែសីហា ឆ្នាំ២​០២២ ស្ថិតភូមិទំ​នប់ថ្មី (ហៅទំ​បន់ខ្នោរ) ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំ​ងប្រា​សាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានពាកបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណី គា​ស់ផ្ទះ​ចូល​លួចទ្រព្យសម្បត្តិ របស់​មន្ត្រីនគ​របាល​ស្រុកត្រពាំ​ង​សាទ។ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច​ដីចម្ការមួយកន្លែងស្ថិតនៅចំណុចខាងលើ។​​

លោក អ៊ូច ម៉ៅង អធិការនគរ​បាលស្រុក បាន​ឲ្យដឹងថា ក្រោមការចង្អុ​លបង្ហាញពីលោក​ឧត្តម​សេនីយ៍ទោ ហួត សុធី ស្នងកា​រនគរបា​លខេត្ត​ឧត្តរមាន​ជ័យ និង​មានការសម្របសម្រួល ពីព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងទំ​នាញព្រហ្មទណ្ឌនគរបា​លស្រុក បានចុះ​ធ្វើការ​ស្រាវជ្រាវ រហូតកំណត់បា​ន​មុខសញ្ញា ឈានដល់​ការឃាត់​ជន​សង្ស័យខា​ងលើរួមនឹងវត្ថុតា​ងមួយ​ចំនួន​ នាំ​យ​កមក​សួរនាំនៅ​អធិកា​រដ្ឋានន​គរបាលស្រុកត្រពាំងប្រាសាទ។ ក្រោយពីធ្វើការ​សាក​សួរជនសង្ស័យ ដែលមានបក្ខពួកម្នាក់ទៀត​ដែល​ជាមេក្លោង​បានរត់គេចខ្លួនបាត់ ហើយសមត្ថ​កិច្ចកំពុ​ងតែធ្វើការស្រាវជ្រាវ ​តាមឃាត់ខ្លួនជនសង្ស័យ ដើម្បីយ​កមកដាក់ទោសតាមផ្លូវច្បាប់។ដោ​យ​ឡែក​ជនសង្ស័យ​ឈ្មោះចិត្ត ជាតិ សមត្ថកិច្ចស្រុកត្រពាំ​ងប្រាសាទ បានកសាងសំណុំរឿ​ងបញ្ជូន​ទៅ​ស្នងកា​រនគរបាលខេត្តឧត្ត​រមានជ័យ នា​ថ្ងៃទី៤​ ខែសី​ហា ឆ្នាំ២០២២ ដើម្បីបន្តនី​តិវិធី​តាម​ផ្លូវច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!