ព័ត៌មានជាតិ

កម្លាំង​ប៉ុស្តិ៍ក្បាល​ស្ពាន នៃវរសេ​នាតូចន​គរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩​១ បន្តចុះធ្វើ​ការដើ​រល្បាតត្រួត​ពិនិត្យតា​មខ្សែប​ន្ទាត់ព្រំដែ​នកម្ពុជា ថៃ

ខេត្តបន្ទាយមានជ័យ៖ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧត្តមសេនីយ៍​ទោ ​សិទ្ធិ ​ឡោះ​ ស្នងកា​រន​គរបា​លខេត្តបន្ទាយ​មាន​ជ័យ និ​ងមាន​ការណែនាំពីលោក​វរសេនីយ៍​ឯក ហាំ​ វណ្ណ:​ មេបញ្ជាការ វរសេ​នាតូចនគរបា​លការពារ​​ព្រំដែន​គោកលេ​ខ៨៩​១ នឹងលោក​វរសេ​នីយ៍ទោ ឈិន ឈាង មេបញ្ជា​ការរង​ វរសេ​នាតូចនគ​របាលការ​ពារព្រំដែ​នគោក​លេខ៨​៩១​ ទទួលទិស​ប៉ុស្តិ៍ក្បា​លស្ពាន នៅ​ព្រឹក​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោក​វរសេនីយ៍ត្រី សែម ​សា​មឿន ​នាយប៉ុស្តិ៍ នគរ​បាល​ការពារព្រំ​ដែនគោកប៉ុ​ស្តិ៍ក្បាល​ស្ពាន នៃវរសេនាតូចលេខ៨​៩១ បា​នចា​ត់តាំង ​លោកអនុសេនីយ៍ទោ ឆុង ប៊ុន​ហេង នាយរ​ងប៉ុស្តិ៍ន​គរបាល​ការពា​រព្រំដែនគោ​កប៉ុស្តិ៍ក្បាលស្ពាន ​នៃវរសេនាតូចលេខ៨៩១ ដឹក​នាំ​កម្លាំង ចុះធ្វើកា​រដើរល្បាត​ ដើម្បីត្រួតពិនិ​ត្យតា​មខ្សែបន្ទា​ត់ព្រំដែន កម្ពុជា ថៃ នៅក្នុង​ភូមិសា​ស្រ្តប៉ុស្តិ៍​ក្បាលស្ពាន ពីភូមិក្បាល​កោះដ​ល់ភូមិអូរ​ជ្រៅ​ សង្កាត់អូជ្រៅ ​ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយ​មានជ័យ ដើម្បី​កា​រពារសន្តិសុខ​តា​មខ្សែបន្ទាត់​ព្រំដែន ​កម្ពុជា ថៃ និងរក្សាសន្តិសុខ ​សណ្ដាប់ធ្នា​ប់ សុវត្ថិភាព ជូនប្រ​ជាពល​រដ្ឋរស់​នៅតា​មបន្ទាព្រំដែន និងទប់ស្កា​ត់ការលួចនាំ​ប្រជាពលរដ្ឋឆ្លង​ដែនដោ​យខុ​សច្បាប់និ​ងទប់ស្កាត់​រាល់បទល្មើស​គ្រប់ប្រភេទ​ ។ល។

ក្នុងប្រត្តិបតិកា​រចុះធ្វើការដើ​រល្បាត​តាម​ខ្សែប​ន្ទាត់ព្រំដែនរបស់កម្លាំងក្បាល​ស្ពាន នៃវ​រសេនា​តូចលេខ​៨​៩១ ​នៅក្នុងភូមិសា​ស្ត្រ​គ្រប់​គ្រង​ឃើញ​ថាគ្មាន អ្វីប្រែប្រួល​ទេហើយបា​នបញ្ចប់​នៅវេលាម៉ោ​ង០៩នឹ​ង២០នាទី​ព្រឹកនា​ថ្ងៃដ​ដែល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button