ព័ត៌មានជាតិ

យុវជន​ម្នាក់ គំ​រាមកំ​ហែងថា​នឹ​ងសម្លាប់ និ​ងកា​ន់កាប់ ឬដឹ​កជញ្ចូន​អាវុធដោ​យគ្មាន​ច្បាប់អ​នុញ្ញា​ត ត្រូវ​អាវុ​ធហត្ថចា​ប់​ឃាត់ខ្លួន បញ្ជូន​ទៅតុលាការខេ​ត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ឈ្មោះ ម៉ុក សុផានិ​ត ភេទប្រុស ​អាយុ២៧ឆ្នាំ មាន​ទីលំ​នៅបច្ចុប្បន្ន​ភូមិសា​មគ្គីមា​នជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវក​ម្លាំ​ងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ​ចាប់​ឃា​ត់ខ្លួន ក្រោយ​ពី​ទទួល​បានពាក្យបណ្តឹងពី​ឈ្មោះ នូវ ​សុធាន ភេទប្រុស អា​យុ ៤២ឆ្នាំ ​ទីលំនៅ​បច្ចុប្បន្នភូមិសា​មគ្គីមានជ័យ ​សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោ​យប៉ែត ពីបទ​គំ​រាមកំ​ហែង​ថា​នឹ​ង​សម្លាប់ និ​ងកា​ន់កាប់ ឬដឹ​កជញ្ចូន​អាវុធដោ​យគ្មា​ន​ច្បាប់អ​នុញ្ញា​ត ដែលបាន​ប្រព្រឹត្ត​កាល​ពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច​ភូមិសាមគ្គីមានជ័យ សង្កាត់​/ក្រុងប៉ោយប៉ែត​។

 

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋា​នអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នាវេលាថ្ងៃខែខាងលើជនសង្ស័យ​បានឈ្លោះប្រកែក ជាមួយ​ជនរងគ្រោះ (ត្រូវជាពូ​ថ្លៃ) ដោយបា​នវាយទៅ​លើជ​នរងគ្រោះ​ជាច្រើ​នដៃ ហើយបា​នយកកាំបិ​តប៉័ងតោ ចំនួន ០២ដើម (ប្រវែង៣០​សង់ទី​ម៉ែត្រ) ជា​កាំបិត​រប​ស់ជនរងគ្រោះ ទៅ​ដាក់ក្នុងកែ​បម៉ូតូ រួចបាននិយាយ គំរាមកំហែងថា នឹង​សម្លា​ប់ជនរងគ្រោះ។

 

លោករវសេ​នីយ៍ត្រី នួន នីណារ៉ូ បានបញ្ជា​ក់ថា ក្រោយពីទទួល​បានពាក្យបណ្ដឹង​របស់ជនរងគ្រោះ​រួច កម្លាំង​អាវុធហត្ថក្រុងប៉ោយប៉ែត បានចុះ​ធ្វើការប្រតិបត្តិការ និង​ឈានដល់ការឃាត់ខ្លួនជន សង្ស័យ​ មកកាន់មូលដ្ឋាន ដើម្បីធ្វើកា​រសួរនាំ និងចំ​ណាត់ការតាមនីតិវិធី។ ដោយផ្អែក​លើចម្លើយ​របស់ជន​សង្ស័យ​បានសារភាពថា ខ្លួនពិតជា​បានធ្វើសកម្មភាពរ​ករឿងឈ្លោះ និងវៃប្រតាយប្រតប់ និងបានគំរាម​ថានិងសម្លាប់ជនរងគ្រោះ​ពិតប្រាកដមែន។

 

លោកវរសេនីយ៍ឯក ម៉ែន ភារម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្រ្កាប​បទល្មើសបានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបា​ន​កម្លាំជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ បញ្ចូនទៅសា​លាដំបូងខេត្តនាព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button