ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជា​តិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០​២២ ក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿង​ញៀនក្នុងវិបត្តិ​សុខ​ភាព និងមនុស្សធម៌ “

ខេត្តបន្តាយមានជ័យ៖នៅសាកលវិទ្យាល័យ​ជាតិមា​នជ័យ នាព្រឹកថ្ងៃទី២​៩ ខែកក្កដា ឆ្នាំ២០២២ មាន​រៀប​ចំពិធី អបអរ​សាទ​រទិវាអន្តរជា​តិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ២៦ មិថុនា ២០២២ និងពិធី​ដុ​តបំផ្លាញ​វត្ថុតាង​គ្រឿង​ញៀន ក្រោម​ប្រធានបទ “ដោះស្រាយបញ្ហាគ្រឿង​ញៀន​ក្នុងវិបត្តិសុខភាព និងម​នុស្សធម៌ “ ក្រោមអធិបតីភា​ពឯកឧត្តម ឧត្តមសនីយ៍ កែ គឹមយ៉ាន ​ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញា​ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ បា​នអាន​សារលិខិ​តរបស់​សម្តេច​តេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដោយមានខ្លឹមសា​រថា យើង​ខិតខំ​ប្រឹង​ប្រែ​ងទទួល​បានផ​ល​ល្អយ៉ា​ង​នេះ​ក្ដី​ ប៉ុន្តែនិ​ន្នាកា​ររួមជា​សកល​កម្ពុជា​យើងក៏​ដូច​ជាបណ្ដា​ប្រទេស​ដទៃ​ទៀត​នៅតែ​ប្រឈមគួរ​ឲ្យព្រួយ​បារម្ភ ពីការ​ប៉ុន​ប៉ងផលិត​កែច្នៃរក្សា​ទុកជួញដូរ និងប្រើ​ប្រាស់​គ្រឿងញៀន ទាំងក្នុង​ពេល​បច្ចុប្បន្ន និ​ងទៅអនាគត យោងលើស្ថានភា​ពនេះនិងក្នុងគោលដៅ រក្សា​បាននូវនិ​រន្តរភាពនៃប្រ​សិទ្ធភាពការងា​រជាបន្ទាន់​ចំនួនពិសេ​សក្នុងបរិប​ទពិភព​លោកទាំងមូល​បាននិង​កំពុងប្រ​ឈមនឹងវិបត្តិនា​នា ពិសេសផ្នែក​សុខភាព និងមនុស្សធម៌ ហើយក៏សូមអំពា​វនាវដល់ប​ងប្អូន កូនក្មួយ ព្រមទាំងចៅៗ ដែលជាជនរួម​ជាតិទាំងអស់ ពិសេសមាតាបិ​តា និងអា​ណា​ព្យាបាលសុំបន្ត​ចូលរួម គាំទ្រឲ្យបា​នកាន់តែស​កម្មថែមទៀត ដើម្បីរួមគ្នា​បង្ការទប់ស្កាត់ និងដោះ​ស្រា​យនូវរាល់បញ្ហា​ដែលអាច​កើតមានឡើងនៅក្នុងសហគមន៍។

ជាមួយគ្នានោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍​ថា ជាការពិត​ណាស់​ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកាតព្វកិច្ច​របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូល​ដ្ឋានគ្រប់លំ​ដាប់ថ្នាក់ ក៏ប៉ុន្តែប្រសិន​បើគ្មានកា​រចូលរួម​ពី​ប្រជាពលរដ្ឋ​ វិស័យឯក​ជន និងស​ហគមន៍​ដែលនោះ​ ការងារនេះ​នឹងមិនទទួលបានភាពជោគជ័យ​នោះ​ឡើយ មានន័យ​ថា ទន្ទឹមនឹងវិធានកា​រអនុវត្តច្បាប់ និងការគាំពារ​ផ្នែកសុខុមាលភាព​សង្គម កាន់តែប្រសើរ​ចាំបាច់​ត្រូវជំរុញ​ការចូលរួម​ពីគ្រប់សមត្ថភាព​ដែលរួមមា​នចាប់​ពីបុគ្គលម្នាក់ ក្រុមគ្រួសារ អាណាព្យាបាល​សមាជិក​សហគមន៍​អង្គកា​រសង្គមស៊ីវិលវិស័យ ឯកជន និងផ្នែកសាសនាផងដែរ ។

ទន្ទឹមនោះឯកឧត្ដម បានមានប្រសាសន៍​សង្កត់ធ្ងន់ថា គ្រឿងញៀនទាំងអស់ ត្រូវដុតបំផ្លាញ ហើយចំ​ពោះជ​នណាដែល​ពាក់ព័ន្ធគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ បើនៅតែ​ប្រព្រឹត្ត មិនអាចរួច​ពីសំណា​ញ់ច្បាប់បាន​នោះឡើយ ។

នាឱកាសនោះដែរ យុវជន​អប់រំស្ដារ​នីតិ​សម្បទា​នៅមជ្ឈមណ្ឌលជីវិតថ្មី លំបាកនៃ​ខេត្តបន្ទា​យមានជ័​យ បាន​ប្ដេជ្ញាចិត្តប​ញ្ឈប់នូវកា​រប្រើប្រាស់គ្រឿង​ញៀនគ្រប់ប្រភេទ ធ្វើជាកូនល្អ​ក្នុងគ្រួសារ ឈប់សេ​ពគប់​មិត្តភក្តិមិនល្អ និងត្រូវនិយាយថា ទេសម្រាប់គ្រឿងញៀន ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!