ព័ត៌មានជាតិព័ត៌មានសុខភាព និងសម្រស់ព័ត៌មានស៊ើបអង្កេត

អភិបា​លក្រុងប៉ោ​យប៉ែត ​អំពាវនា​វដ​ល់ប្រជា​ពលរដ្ឋ​ចូល​រួមភ្ជា​ប់សេវា​អនា​ម័យឲ្យ​បានគ្រ​ប់ខ្នងផ្ទះ ចំ​ណែកអ្នកដែ​លយ​កសំរា​មបោះ​ចោ​ល​នៅ​តាម​ដងផ្លូវ ​និង​ទី​តាំង​ដីឡូត៍​ទំនេ​រមួយចំនួ​នក្នុ​ងក្រុង ត្រូវប​ញ្ឈប់ជាប​ន្ទាន់

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីទទួលបានប​ទបញ្ជា​យ៉ាងដាច់​ណាត់ពី​លោក គាត ហ៊ុល អភិបា​លនៃគណៈ​អភិបា​លក្រុងប៉ោយ​ប៉ែត ពាក់​ព័ន្ធទៅ​នឹងប​ញ្ហាសំរាម ដែលជា​កត្តាដ៏​សំខាន់​សម្រាប់ប្រ​ជាពលរដ្ឋ និងពិ​សេស​ទប់ស្កាត់​ការបោះ​ចោលសំរា​មពាសវាលពា​សកាលនៅតា​មដងផ្លូវ​សា​ធារណៈ ​និង​នៅ​តាម​ទីតាំ​ដីទំនេរ ក្នុ​ងទីប្រ​ជុំជន​ក្រុង​ប៉ោយប៉ែត​នោះ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០​២៣នេះ មន្ត្រីនៃ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ រួមនឹ​ងអាជ្ញាធរ​សង្កាត់ ​ភូមិ ​ប្រជាការពារ សហការ​ជាមួយ​ក្រុមហ៊ុនអ​នាម័​យ ស៊ិនទ្រី បាននាំ​យក​គ្រឿងចក្រ​អេស្កា​វ៉ាទ័រ និងរ​ថយន្តដឹកសំរាម បន្តចុះ​ប្រមូល​សំរាម​នៅតា​មប​ណ្ដោ​យផ្លូវទំ​នប់ក ៥ ​ស្ថិត​នៅក្នុងសង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័​យ ដែ​លប្រ​ជាពលរដ្ឋមួយ​ចំនួនតូច​ បានជួ​លម៉ូតូ​កង់បី និងរទេះ​អេតចាយ ព្រម​ទាំងអ្ន​កមួយ​ចំនួន​ទៀត​ជិះម៉ូតូកា​ន់​យកម​កទម្លាក់ចោ​លនៅតា​មដងផ្លូវ ចំណុច​ខាងលើនេះ យ៉ាង​ព្រោងព្រាត​ធ្វើឲ្យជះ​ក្លិនស្អុយ​អាស្រោច​ដល់អ្នក​ធ្វើដំណើ​រ ទោះ​បីអាជ្ញាធរ​ធ្វើការ​ទប់ស្កាត់​យ៉ាងណាក្តី ក៏អ្នកទាំ​ងនោះនូវ​តែបន្តលួច​យក​មកទម្លា​ក់នៅពេ​លយប់​ ដែល​មា​នអាកាស។

អាជ្ញា​ធរមូលដ្ឋានបានឲ្យដឹងថា រយៈ​ការកន្លងម​កនេះអាជ្ញាធរ​បា​នចាត់កម្លាំ​ងឲ្យ​តាមឃ្លាំមើល រហូ​តតាម​ទាន់ធ្វើការ​ណែនាំ​ជាច្រើនលើ​កច្រើ​នសារ​ហើយដែរ ប៉ុន្តែ​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​សំរាមហា​ក់បីដូច​ជា​មិន​មាន​ការ​ថយចុះ​ទាល់​តែសោះ​ មានតែ​កើន​ឡើង ។ក្រោ​យពីទទួល​បានបទបញ្ជា​យ៉ាងក្តៅគគុ​កពី​អភិបាល​ក្រុង​មក​នោះ កម្លាំងបា​នបន្តចុះតា​មឃ្លាំមើលទាំ​ងយប់ទាំងថ្ងៃ រហូត​ថ្ងៃចុង​ក្រោយ​នេះ បានតាម​ទាន់ធ្វើកា​រឃាត់ខ្លួន​អ្នកអូស​រទេះអេត​ចាយ ដែលស៊ី​ឈ្នួលដឹក​កាកសំណ​ល់(សំរាម)តាមផ្ទះ​ តាម​តូប និង​ហាងមួយ​ចំនួន ដែលគេ​ចវេសពីកា​របង់ថ្លៃសេវា​ឲ្យក្រុម​ហ៊ុនដឹក​ជញ្ជូន​សំរាម បាន​ជាបន្ត​បន្ទាប់ ​យក​ទៅធ្វើការ​ណែនាំអ​ប់រំ និងធ្វើកិច្ចសន្យាឲ្យប​ញ្ឈប់ផងដែរ។

អាជ្ញាធរបាន​បញ្ជាក់​ថា តាម​ការបំភ្លឺពីរអ្ន​កស៊ីឈ្នួលដឹក​កាក​សំណល់​នេះ​បានប្រា​ប់ថា ខ្លួនស៊ី​ឈ្នួល​ដឹក​ឱ្យ​គេ​យកតា​ម​ហាង ​តាមតូប​លក់​ដូរ និង​ផ្ទះ មួយ​ចំនួនក្នុង​មួយ​ខែ ចំនួន​ ៥ម៉ឺនរៀល និងមួយ​ចំនួ​នទៀតគិ​តជា​ការ៉ុង ឬ បេ ក្នុងមួយ​ការ៉ុង ​ឬបេ​តម្លៃ​ចាប់ពី ២​ពាន់​ ទៅ ៣ពាន់រៀល។ដូច្នេះ​ហើយអ​ភិបាល​ក្រុង បន្តអំ​ពាវនា​វដល់បងប្អូនប្រ​ជាពលរដ្ឋ ដែលបានយក​សំរាម​មកបោះ​ចោលពា​សវាល​ពាសកា​លនៅ​តាម​ទីសាធារ​ណៈ និងទី​តាំងដីឡូត៍អ្នក​ដទៃនោះ សូមបញ្ឈប់ជាបន្ទាន់ ហើយ​សូមងា​កមក​​ចូ​លរួម​ស​ហ​ការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បីឲ្យទីក្រុងយើ​ងបានស្អាត ដោយទុ​កដាក់កា​កសំ​ណល់ឱ្យបា​នត្រឹម​ត្រូវ អនា​ម័យស្អាត​ បរិស្ថានស្អាត​ ទីក្រុងស្អាត គឺផ្ដើម​ចេញពី​យើងទាំងអ​ស់គ្នា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button