ព័ត៌មានជាតិ

សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានឆ្មក់ស្ទាក់ចាប់រថយន្ដបែនអត់ពន្ធ ៣គ្រឿង ដែលកំពុងធ្វើដំ​ណើរតាមផ្លូវជាតិ​លេខ៧ នៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ដោយមានការចង្អុលបង្ហាញណែនាំពី អគ្គនាយក នៃអគ្គនាយកដ្ឋា​នគយ និងរដ្ឋាករ កាលពី​យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សា​ខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ សហកា​រជាមួយ​កម្លាំ​ងប្រ​ដាប់អាវុធ បានធ្វើការឆ្មក់ស្ទាក់​ចាប់រថយន្ដបែនអត់ពន្ធ ៣គ្រឿង ដែលកំពុងធ្វើដំ​ណើរតា​មផ្លូ​វជាតិ​លេខ៧ នៅខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានរថយន្ដបែន៥គ្រឿង ធ្វើដំ​ណើរ​តាមផ្លូវជា​តិលេខ៧ ក្នុងទិ​សដៅពីស្រុកអូររាំងឪ ឆ្ពោះទៅកា​ន់ខេត្តក្រចេះ នោះ សមត្ថកិច្ចជំ​នាញបាន​ធ្វើការឃាត់រថយន្តឲ្យឈប់ នៅទី​តាំងសាខាគយ និងរដ្ឋាករ​ខេត្តត្បូងឃ្មុំ ដើម្បីធ្វើអ​នុលោ​មភាព។ ក្រោយត្រួតពិនិ​ត្យឃើញថា រថយន្តបែ​នម៉ាក់ HINO ចំនួន​៣គ្រឿង (ចង្កតស្ដាំ) ពុំមាន​ឯកសា​របង់ពន្ធនាំចូល។

មន្ដ្រីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានសម្រេចយករ​ថយន្តល្មើសច្បាប់គយខាងលើ រក្សាទុក​ជាបណ្ដោះ​អាសន្ននៅសា​ខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ធ្វើកំ​ណត់ហេតុ​ល្មើសច្បាប់គយ ដើម្បីឲ្យម្ចា​ស់ចូល​ខ្លួន​មកដោះស្រាយតាមប​ទបញ្ញត្តិច្បាប់ស្តីពី​គយជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ​ចូលរួម​បំពេញកាតព្វ​កិច្ចបង់​ពន្ធគយឲ្យបានគ្រប់ៗគ្នា ជៀសវាង​ប្រឈមជាមួ​យផ្លូវច្បាប់ជាធរមាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!