ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃលិន ចុះដាក់បង្គោ​លភ្លើងបំភ្លឺផ្លូវ​ ជូនពលរដ្ឋ នៅសង្កាត់ទួលល្វា

(ប៉ៃលិន)៖ដោយមាន​ការយកចិត្តទុកដាក់ពីលោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន និងជា​ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ទើបនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តម ហុក សុផល ប្រធានក្រុមកា​រងារបក្ស ចុះជួយសង្កាត់ទួលល្វា រួមទាំងថ្នាក់ដឹកនាំ សមា​ជិក សមាជិកា ក្រុមការងារបក្សចុះជួ​យសង្កាត់ទួលល្វា ជាច្រើនរូបទៀត បានអញ្ជើញ​ចុះដឹកនាំ​កា​រងារដាក់បង្គោលភ្លើងឡាសឺរ សម្រាប់ជំហានទី១ នៅតាមបណ្ដោយផ្លូវចំនួន ២ខ្សែ គឺ:

ខ្សែទី១ ផ្លូវចូ​លសាលាបឋមសិក្សាអូតាពុកក្រោម

ខ្សែទី២ ផ្លូវចូលវិទ្យាល័​យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។សរុបទាំងអស់ចំនួន ៦០បង្គោលភ្លើង ក្នុងតម្លៃសរុបចំនួន ៧២០ដុល្លា (មួយបង្គោ​លភ្លើងមា​នតម្លៃ ១២០ដុល្លារ ) ដែលជា​ថវិការបស់​ក្រុមការងា​របក្សចុះជួយសង្កាត់ទួលល្វា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!