ព័ត៌មានជាតិ

បើកបវេសនកា​លឆ្នាំសិក្សាថ្មី ២០២២-​២០២៣ នៃសាលា​ពុទ្ធិកបឋមសិក្សា ម៉ាចសត្ថារាម មា​នរិទ្ធិ​ស្ថិត​នៅវត្តរតនារាម “ផ្សារកណ្ដាល”

(បន្ទាយមានជ័យ)៖ចេះពីរៀនមានពីរក នេះ​គឺជាសង្ឃដី​កាលើកឡើងរ​បស់ ព្រះសិរីនក្ខិតវង្ស តែម ម៉ាច ព្រះគ្រូចៅអ​ធិការវត្តរតនារាម ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងពិធី​បើកបវេស​នកាលឆ្នាំសិក្សាថ្មី ២០​២២២០២៣ នៅសាលាពុទ្ធិកបឋមសិក្សា ម៉ាចសត្ថារាម មានរិទ្ធិ ស្ថិត​ក្នុងបរិវេណវត្ត រតនារាម ផ្សារកណ្ដាល ដែល​មានសម​ណៈសិស្សជាង ១៥០អង្គរ នឹងចូល​សិក្សារៀន​សូត្រឲ្យមា​នចំណេះដឹងទូលំទូលាយ ដើម្បីក្លាយជាអ្នក​បន្តវេនដ៏មាន​សក្កានុព​លនាពេ​លអនាគត។

ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា យោង​តាមប្រកាសលេខ ២២៥/២២ របស់អគារធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ​ក្នុងឱកាសបើក​បវេសនកា​លថ្មីឆ្នាំសិក្សា ២០២២២០២៣ ដើម្បីឲ្យដំ​ណើរការសិក្សាតាមគន្លងថ្មី ប្រព្រឹទ្ធទៅប្រក​បដោយ​ប្រសិទ្ធភាពខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មីគឺគ្រប់ភូមិសិក្សា ត្រូវបន្តអនុវត្តវិធា​នការនានា​ដែលរាជរដ្ឋា​ភិបាល​បានដាក់ចេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការសិ​ក្សារៀនសូត្រជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រ​និងអាណា​ចក្រ។ លោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើដ​ល់សមណៈសិស្សទាំងអស់ បន្តខិ​តខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ចូ​លរួមយ៉ាងសកម្មក្នុងការកសាងអំពើល្អ ជាពិ​សេស​គោរពឱ្យបានខ្ជាប់ខ្ជួននូវ អភិសមាចារិកវត្ត នឹងជៀសឱ្យផុតចាកការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ គ្មាន​ការ​សេពគ្រឿងញៀនជាដើម។ជាងនេះទៅទៀតលោក បៀវ ថាន ក៏ថ្លែងនូវអំណរគុណ​និងអំ​ណរព្រះគុណ ចំពោះ​ព្រះថេនានុថេរៈគ្រប់ព្រះអង្គ បានខិតខំបង្កើតសា​លារៀននិ​ងសូមអរគុណចំ​ពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទ សប្បុរសជន អាជីវករ តែងតែបរិច្ចា​គចូលរួម​ចំណែក កសាងធនធានមនុស្ស ចំណេះដឹងនូវពុទ្ធិកសិក្សា ឱ្យមានដំណើរកា​ររៀនសូត្រទទួល​បានចំណេះដឹង ពិតប្រាកដនិងមានប្រសិទ្ធភាព។ ចុងក្រោយគ​ណៈធិបតីក៏បាន​ប្រគេននូវ​សម្ភារៈសិក្សា​ដល់សមណៈសិស្សទាំង ១៥០ អង្គរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button