ព័ត៌មានជាតិ

អាជ្ញាធ​រខេត្ត​បន្ទាយ​មាន​ជ័យ និងក្រុង​ប៉ោយប៉ែត ប្រារ​ព្ធទិ​វាអ​នាម័​យបរិស្ថាន​ជាតិក្រោមប្រធា​នប​ទ«ភូមិយើ​ង​ កាតព្វកិច្ច​យើងស្អាត និងប៉ៃតង»​នៅ​សួន​ប៉ោយ​ប៉ែត​តេ​ជោ ឈ្នះ ឈ្នះ

ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណា​ងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក គាត ហ៊ុល អភិបាល​ក្រុងប៉ោយប៉ែត ​រួមនឹង​ថ្នាក់ដឹកនាំរ​ដ្ឋបាល​ក្រុង អង្គ​ភាពជុំវិញ​ក្រុង រដ្ឋបា​លសង្កាត់ទាំង៥ កងកម្លាំង​ប្រដាប់អាវុធទាំង៣ប្រភេទ​ អង្គភាពភូមិ ប្រជាកា​រពារ អង្គ​កា​រសង្គ​មស៊ីវិល ក្រុមយុវ​ជន លោ​កគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស វិស័យឯក​ជន និងក្រុម​ហ៊ុនស៊ិ​នទ្រី សរុបចំនួន​៥២០នាក់ នៅ​ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​ប្រារព្ធទិវាអ​នាម័យ​បរិស្ថា​ន​ជាតិ​ក្រោមប្រធានបទ«មាតុភូមិ​យើង​ កាតព្វកិច្ច​យើងស្អាត និ​ងបៃតង» ក្នុងទីប្រ​ជុំជនក្រុង​ប៉ោយប៉ែត ត្រង់​ចំណុ​ចសួនប៉ោ​យប៉ែតតេជោ ឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត។

នាឱកាសនោះលោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែតបានមានប្រសាសន៍ថា៖ការសំអា​តអនាម័យ​បរិស្ថាន រើ​សសំរាម ដាំកូនឈើ និងការ​ផ្សព្វផ្សាយនេះ​ក្នុង​គោលបំ​ណង​លើកកម្ព​ស់គុណភាព​បរិស្ថាន និងអនាម័យ តាម​រយៈកា​រធ្វើអនា​ម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដ​ល់សា​ធារណៈ​ជនទូ​ទៅនូវ​ការផ្លា​ស់ប្តូរឥរិយាបថ និងទម្លាប់នៃ​ការរស់​នៅប្រ​ចាំថ្ងៃឱ្យមា​នកា​រគិតគូរអំពី​ការ​សំអាតអនាម័យ​បរិស្ថាន ដូចជា ការទុកដា​ក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាម ដែល​ពិភពលោក​កំពុងយកចិត្តទុកដាក់ ទៅលើអនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅ​បំបាត់ឱ្យខាង​តែ​បាននូវភា​ពកខ្វក់ សំរាម និង​កាកសំណល់ផ្សេងៗ ដើម្បីកែល​ម្អគុណ​ភាព​បរិស្ថានក្រុង​ឲ្យមានសោភ័ណភាព មានផា​សុកភាពសម្រាប់ការរ​ស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរលោក យឹម សំណាង អភិបាលរងខេត្ត បានលើកឡើងដែរថា ការប្រារព្ធទិវាអ​នាម័យប​រិស្ថាន ក៏ជាផ្នែកមួយ​នៃការចូ​លរួមជំរុញកា​រអនុវត្តគោ​លនយោបាយភូមិ ឃុំ សង្កាត់​មានសុវត្ថិភាព ដែលលើ​កឡើងអំពី​ភូមិឃុំសង្កាត់ ត្រូវ​តែ«មានអ​នាម័យល្អ សោភ័ណភាព និងប​រិស្ថានល្អ» ដែលសំ​ដៅលើការ​មានវិធានការក្នុងកា​រគ្រប់គ្រង ថែរក្សា និង​ការពារធនធានធម្មជាតិ និង​បរិស្ថាន អនាម័យប្រកបដោ​យប្រសិទ្ធភាព ជាពិសេ​សយន្តការដោះស្រាយសំរាម ធ្វើឱ្យមា​នសោភ័​ណភាព និងផាសុកភាព។

លោកបញ្ជាក់ថា រដ្ឋបាលក្រុងបា​នកំពុងខិត​ខំរៀបចំឱ្យ​មានកា​របញ្ជ្រាបកា​រអប់រំដ​ល់ប្រជាព​លរដ្ឋអំ​ពីច្បាប់គោល​ការណ៍ និងវិធានការ​នានាស្តីពីការថែរក្សាប​រិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរ​ក្សាសុ​ខភាព អនាម័យ សុវត្ថិភាព​ចំណីអាហារ និងសំណូមព​រឲ្យប្រជាពលរដ្ឋ​ចូលរួមថែរក្សាអនា​ម័យកន្លែ​ងរស់នៅរៀងខ្លួន​ឲ្យបានល្អ វិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button