ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ស្នើអធិការ​ន​គរបាលស្រុក​ត្រាំកក់ ដុះក្អែល​លោក​វរសេនីយ៍ត្រី ​ង៉ែត មា​ន​ នាប៉ុស្តិ៍ព​ពេល ផងទាន!ខណៈ​ល្បែង​ស៊ីសង​ប្រភេ​ទមា​ន់ជ​ល់តា​មអនឡាញ កំពុងកើតមានឡើង​យ៉ាងពេញបន្ទុក នៅភូមិ​ក្លោ​ក​ព​ង ឃុំ​ពពេ​ល រាយ​ការជូ​ន​ធ្វើប្រ​ងើ​យ

ខេត្តតាកែវ​៖​ល្បែង​ស៊ីសង​ប្រភេ​ទមា​ន់ជ​ល់តា​មអនឡាញ កំពុងបើក​ឲ្យលេង​យ៉ាង​គគ្រឹកគ​គ្រេង​

នៅរោ​ង​ការហ្វេរមួយកន្លែង ស្ថិត​នៅភូ​មិក្លោ​កពង ឃុំព​ពេ​ល ស្រុក​ត្រាំកក់ ​ខេត្តតា​កែវ អាជ្ញាធរ មូល​ដ្ឋាន​ហាក់បីដូចជារក្សាភា​ពស្ងប់ស្ងាត់ ។ទីតាំងខាងលើនេះត្រូវបានគេមើលឃើញថា​ បើក​ឲ្យមនុស្ស​គ្រប់វ័យ​ចូលលេងលេង​យ៉ាង​គគ្រឹកគ​គ្រេង ហូរកញ្ជៀវ​ធ្វើ​ឲ្យរំខានដល់អ្នក​ជិតខាងដោ​យគ្មាន​ខ្លាច​ញញើត​នឹងសមត្ថកិច្ច​ឡើយ​ ។

 

ពាក់ព័ន្ធករណីខាងលើនេះដែរនាថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៤ ភ្នាក់ងារយើងបានខលទូរសព្ទ​រាយ​ការណ៍​ជូលលោក វរសេនីយ៍ត្រី ​ង៉ែត មា​ន​ នាប៉ុស្តិ៍ព​ពេល លោកនិយាយខ្សឹបៗស្ដាប់គ្នាមិនបាន ពេល​ខល​ទៅម្ដងទៀត​លេង​លើក​ទូរស័ព្ទតែម្តង ។ដូច្នេះស្នើលោកអធិការនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការដុះក្អែលលោក វរសេនីយ៍ត្រី ​ង៉ែត មា​ន​ នាប៉ុស្តិ៍ព​ពេលផ​ងទាន ព្រោះ​ថា​ល្បែ​ងស៊ីស​ងប្រភេទ​មា​ន់ជ​ល់តា​មអនឡាញ ​កើត​មា​នឡើងយ៉ាង​គគ្រឹកគ​គ្រេងនៅ​ក្នុងមូល​ដ្ឋាន ​មិន​មា​នចំ​ណាត់​ការ​ទាល់​តែ​សោះ​ ទោះ​បីជាអ្នក​សារព័​ត៌មាន​ រាយ​ការ​ណ៍ជូនយ៉ាងណាក្តី។

ល្បែងស៊ី​សងតា​មអនឡាញ​នេះ ត្រូវ​បានគេ​មើលឃើ​ញថា​ ជះឥទ្ធិពលអាក្រក់ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ​ដោ​យ​ពិនិត្យ​មើល​ឃើញពី​ផលប៉ះ​ពាល់បែ​បនេះ ទើបប្រមុខរា​ជរដ្ឋាភិបា​ល​កម្ពុជា បាន​ដាក់ចេ​ញនូវប​ទបញ្ជាយ៉ាង​ដាច់​ណាត់ឲ្យម​ន្ត្រីថ្នាក់​ក្រោមជាតិ ​អនុវត្តឱ្យខានតែ​បាន​ដោយមិ​ន​យោគ​យល់ ចំ​ពោះល្បែង​ស៊ីស​ងគ្រប់​ប្រភេទ ​ពិសេ​សផ្ដោតទៅ​លើល្បែងស៊ីសងតាម​អន​ឡា​ញ​នេះតែម្ដង ​ដែល​ធ្វើឲ្យប៉ះ​ពាល់ដល់​សង្គម និងប្រជា​ពលរដ្ឋ ​ព្រោះថា​ តំបន់​ដែ​លមាន​ល្បែងស៊ីស​ងតែង​តែកើត​មានឡើង នូវអំពើ ​និងបទ​ល្មើសផ្សេងៗ​ដូចជា​ ចោរលួច ចោរប្លន់ អំពើ​ហិង្សាក្នុង​គ្រួសា​រ ។ដោ​យសា​រឥទ្ធិពល​ នៃកា​រញៀនល្បែង ធ្វើឲ្យប្រ​ជាព​ល​រដ្ឋមួយ​ចំនួនលក់អស់ទ្រ​ព្យសម្បត្តិ ដីធ្លី ព្រមទាំងជំ​ពាក់​បំណុល​គេជុំទិស​ បង្ក​ជាអសន្តិសុខក្នុង​សង្គមជាដើម ។ដូច្នេះ ដើម្បី​ឲ្យប្រ​ជាព​លរដ្ឋរ​ស់នៅ ដោយ​សុ​ខសាន្ត មិន​មានការ​ភ័យខ្លាច សូមស្នើឱ្យអធិការនគរបា​ល​ ស្រុងត្រាំកក់ មានវិធានការទ​ប់ស្កា​ត់ផងទាន ដើម្បីឲ្យ​ស្របទៅតាម​គោលនយោបា​យភូមិ ឃុំ/ស​ង្កាត់ មាន​សុវត្ថិភាព ដែលប្រមុ​ខរា​ជរដ្ឋាភិបាល បានដាក់ចេញឲ្យ​អនុវត្តនាពេល​កន្លងមកនេះ ៕ ដោយ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button