ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី​ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សរុបចំនួន ៣១ខ្នង នៅស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់​ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការកងព​លតូចថ្មើរជើង​លេខ៥១ នៅថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២២ កងកម្លាំង​វរសេនាតូច​ថ្មើរជើង​លេខ៥១៤ ដឹកនាំដោយ​អនុសេនីយ៍ឯក ទូច ណាន មេបញ្ជា​ការរង វរសេនាតូចថ្មើរជើ​ងលេខ៥១៤ នាំយក​ស័ង្កសី ដែល​ជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះសហការ​ជាមួយក​ម្លាំង​ចម្រុះ អាជ្ញាធ​រមូលដ្ឋាន ជួយជួសជុល រុះរើរៀបចំ​ទុកដាក់​ផ្ទះប្រជាពល​រដ្ឋ រងគ្រោះ​ដោយសា​រខ្យល់កន្ត្រាក់ កាលពី​ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលបណ្តា​លឲ្យរងកា​រខូចខាត​ផ្ទះប្រជាព​លរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៣១ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថាកម្លាំងវរសេនាតូចថ្មើរជើ​ងលេខ៥១៤ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងអ​នុវត្តតាម​បទបញ្ជាថ្នាក់លើ​ ក្រៅពីចូលរួម​ទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេ​ញចូល​ខុសច្បាប់តាមខ្សែបន្ទាត់ព្រំដេនខ្មែរថៃ ក្នុងការ​ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងវរ​សេនា​តូចថ្មើរជើងលេខ៥១៤ ក៏នៅតែបន្តការ​យកចិត្តទុកដាក់​ចូលរួម​សហការជាមួយ​កម្លាំង​អាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជួបការលំបា​កដែល​ទទួលរង​គ្រោះមហន្ត​រាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែក​ខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

 

ប្រជាពលរដ្ឋ និងអាជ្ញាធ​រមូលដ្ឋាន បានគោរពថ្លែង​អំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ដែលតែងតែយកចិត្តទុកដា​ក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួប​គ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យ​គ្រប់ភារកិច្ចជូន​ជាតិមា​តុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋមន្រ្តីនា​ពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!