ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់អភិបាលស្រុក អភិបាលរងស្រុក និង​នាយ​ករដ្ឋបា​លសា​លា​ស្រុក ដែលទើ​បតែងតាំងថ្មី ត្រូវធ្វើ​ជាគំរូល្អ ​ភាពស្មោះត្រង់ មាន​ការទទួលខុសត្រូវ ខិតខំបម្រើកា​រពារ​មន្រ្តីក្រោមឱវាទ និង​ប្រជាពលរដ្ឋនៅមូ​លដ្ឋាន

ខេត្តកណ្ដាល៖មានប្រសាសន៍សំណេះ​សំណាល​ក្នុងឱកាស អញ្ជើញ​ជាអធិ​បតីក្នុងពិធីប្រ​កាស​ចូលកាន់មុខតំ​ណែងអភិបាល អភិបាលរង និង​នាយករដ្ឋបាល នៃរដ្ឋបា​លស្រុក​ស្អាង ខេត្តកណ្ដាល នៅ​សាលស្រុកស្អាងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ:​អភិបាលខេត្តកណ្ដាល បានជំរុញ​ដល់អភិបាលស្រុក អភិបាលរងស្រុក និង​នាយករដ្ឋ​បាលសាលាស្រុក ដែល​ទើបតែងតាំងថ្មី ត្រូវធ្វើជា​គំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានកា​រទទួលខុ​សត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាព​លរដ្ឋនៅមូលដ្ឋាន។បន្ថែមពីនេះ ត្រូវឈ្វេង​យល់អំពីច្បា​ប់នានា ត្រូវសិក្សារៀ​នសូត្រ​ពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បី​ធ្វើឱ្យកា​រងារទទួ​លបានជោគជ័យកាន់​តែប្រសើឡើង

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយពិ​និត្យទៅលើលក្ខណៈ​សម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតី​តភាពការងារកន្លងម​ក ទើ​បរដ្ឋបាល​ខេត្ត បា​នលើកសំណើ​ទៅក្រសួងមហាផ្ទៃ និងរា​ជរដ្ឋាភិបា​ល ដើម្បីស្នើសុំ​តែងតាំងជាអ​ភិបាល អភិបា​លរង និងនាយករដ្ឋបាល ដើម្បីរួមចំ​ណែក​ជាមួយនឹ​ងរាជរដ្ឋាភិបាល ក្នុងការដឹកនាំអោយស្រុកស្អាង មានកា​រអភិវឌ្ឍរី​កចម្រើន​លើគ្រប់វិស័​យជាបន្តបន្ទាប់ទៀត ជាពិសេស​កាត់បន្ថយភាពក្រីក្ររប​ស់បងប្អូនប្រជាពលរដ្ឋ

សូមបញ្ជាក់ផងដែរថា លោក ជឺ គីមហៃ អភិបាលរង នៃគណ: អភិបាលស្រុកស្អាង ត្រូវបាន​រាជ​រដ្ឋាភិ​បាលសម្រេច តែងតាំងជា អភិបាល នៃគ​ណៈអភិបាលស្រុកស្អាង ជំនួសលោក ញឹម វណ្ណឌិន ដែលដល់​អាយុត្រូវចូលនិវត្តន៍ លោក ឃុត ផល្លា នាយករដ្ឋបាល​សាលាស្រុកស្អាង ត្រូវបានតែ​ងតាំង​ជាអភិបាលរង នៃគណ:អភិបាលស្រុកស្អាង និ​ងលោក អុល ចាន់ណូ ត្រូវបានតែងតាំ ជានា​យករដ្ឋបាល​សាលាស្រុកស្អាង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!