ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុក​គ្នា​យ៉ាងពេញទំហឹ​ង បណ្តាល​មនុស្សចំនួន​៣នាក់ រងរបួសធ្ងន់ និងស្រាល នៅក្រុង​ប៉ោ​យ​ប៉ែត

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ច​រាចរណ៍រវាង​ម៉ូតូ​និងម៉ូតូ បណ្តាលមនុស្ស ១នាក់​រងរបួសស្រាល​ និង ២នាក់ទៀត​រងរបួសធ្ងន់ ​ត្រូវបា​នកម្លាំង​នគរបាល រួមជាមួយ​នឹង​ក្រុម​យុវជន​ស្ម័គ្រចិត្តសង្គ្រោះ​បឋ​ម ក្រុង​ប៉ោ​យប៉ែត ​ដឹក​នាំដោ​យ​លោក នួ​ន​ នីគី​ដា ​ដឹក​យកទៅ​សង្គ្រោះ​នៅឯមន្ទីពេទ្យ​ភ្លាមៗ​ ផងដែរ នាព្រឹកថ្ងៃ​ទី១១ ខែកក្តដា ឆ្នាំ២០២៣ ​តាមផ្លូវជាតិ​លេខ៥ ស្ថិតនៅ​ក្នុងភូមិ/​សង្កាត់អូ​រជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

ប្រភពព័ត៌​មានពីកន្លែងកើតហេតុ​បាន​ឲ្យដឹងថា៖​នៅមុន​​ពេលជួប​គ្រោះថ្នាក់ច​រាចរណ៍​កើតឡើង​ឃើ​ញ​ម៉ូតូម៉ាក់​ហុង​ដាឌ្រីម​១គ្រឿង​ឌុបគ្នា​២នាក់ បើ​កប​រតាមប​ណ្តោយ​ផ្លូវជា​តិលេ​ខ៥ ក្នុង​ទិសដៅពីកើត​ទៅលិ​ចក្នុង​ល្បឿន​យ៉ាង​លឿន​បា​នឡើងវ៉ា​រថ​យន្តស្រ​ប​ទិ​សគ្នា ​បណ្តា​ល​ឲ្យ​បុកម៉ូតូ​ហុង​ដាឌ្រីម១​គ្រឿង​ទៀត ដែលកំ​ពុងបើ​ក​បរ​បញ្ច្រាស់​ទិ​សគ្នា​យ៉ាង​​ពេញទំហឹង ប​ណ្តាល​របួ​សធ្ងន់​ស្រា​លចំនួន​៣នាក់​ ក្នុង​នោះមាន​២នាក់​របួស​ធ្ងន់​សន្លប់​ស្តូកស្តឹង ​ត្រូវបា​នដឹកប​ញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មន្ទីពេទ្យ។

បើតា​មមន្ត្រីន​គរ​បា​ល​ចរាចរ​ណ៍​ផ្លូវគោ​ក​​ក្រុង​ប៉ោយ​ប៉ែ​ត ដែលបា​នចុះ​ទៅធ្វើការ​សម្រប​សម្រួលច​រា​ចរណ៍ និ​ងធ្វើការ​វាស់វែ​ងតា​មជំនាញ ក្រោយ​ពីកើ​តហេតុ​នោះ​ បានប្រាប់​ឲ្យដឹងថា មូលហេតុនៃ​គ្រោះ​ថ្នាក់ច​រាចរ​ណ៍នេះ​កើត​ឡើង គឺផ្តើម​ចេញ​ការបើ​កបរក្នុង​ល្បឿន​លឿន​ឡើងវ៉ា​ជែងគ្មាន​ការ​ប្រុងប្រ​យ័ត្ន​ ទើប​បណ្តាល​បុក​ពេញគ្នា​យ៉ា​ងទំហឹង​បណ្តាល​មា​នអ្នករង​របួសធ្ង​ន់ស្រា​ល ចំនួន៣​នាក់ និង​ម៉ូតូ​ទាំង​២គ្រឿង​រងកា​រខូចខាត​យ៉ា​ងដំណុំបែប​នេះ។

មន្ត្រីនគរ​បាលចរាចរណ៍​បា​នបញ្ជាក់​ទៀតថា៖ក្រោយធ្វើការ​វា​ស់វែងរួ​ច ម៉ូតូទាំ​ង២​គ្រឿង ត្រូវបានយ​កទៅ​រក្សាទុក​នៅអ​ធិការដ្ឋានគ​របាលក្រុងប៉ោ​យប៉ែ​ត ដើម្បី​រងចាំ​ដោះ​ស្រាយ​គ្នាតា​មច្បាប់ជា​ក្រោ​យ។សូម​បញ្ជាក់ផង​ដែរថា​ បច្ចុប្បន្ននេះ​នៅក្នុងក្រុង​ប៉ោយ​ប៉ែត​ ​មានយុ​វជ​នចំនួន​ ២០​នាក់ ដែល​បង្កើត​​ជាក្រុម​មាន​ឈ្មោះ​ថា«​ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋ​ម ក្រុង​ប៉ោ​យ​ប៉ែត» ​ដឹកនាំ​ដោយ​លោក នួន នីគីដា ​ដែល​បាន​ស្ម័គ្រចិត្ត​បម្រើ​សង្កម​លើផ្នែក​មនុ​ស្សធម៌​ ពិ​សេស​ផ្តោត​ទៅ​លើ​គ្រោះ​ថ្នាក់​ផ្សេង​​ៗ ដែល​​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង​ ហើយ​ក្រុម​នេះ​ តែងតែធ្វើស​កម្មភាពយ៉ា​ងសកម្ម ពិ​សេស​ទៅលើ​គ្រោះថ្នាក់​ចរាចរ​ណ៍​មិន​ថាពេ​លយ​ប់ឬថ្ងៃ​នោះទេ ​​ឲ្យតែកើតមា​នឡើង ​ក្រុម​ពួក​គាត់​នឹង​ចុះ​ទៅ​ដល់​គោ​លដៅ​ជួយ​សង្គ្រោះបឋ​ម មុន​នឹង​បញ្ជូន​ទៅ​កាន់មន្ទីពេទ្យ ​ដោយប្រើប្រាស់​ម​ធ្យោ​បាយ​ដូច​ជា​ ម៉ូតូ ​និង​រថយន្ត​ ​ចំ​ណា​យ​ថវិកា​រផ្ទាល់ខ្លួន​ទិញស​ម្ភារៈ​ពេទ្យក្នុងកា​រជួយ​សង្គ្រោះ​ ។ដូច្នេះ​ដើម្បី​ជា​កា​រកាត់បន្ថយ​ចំណា​​យច្រើន​រប​ស់ពួក​គាត់​ ​សូម​ស្នើ​ឲ្យ​ស​ប្បុរស​ធម៌​នា​នា​ជួយ​ឧបត្ថមជា​សម្ភារៈ​ពេទ្យ​​​តាម​លទ្ធភា​ព​ដែលអាចធ្វើទៅបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button