ព័ត៌មានជាតិ

នគរបាលការពារព្រំដែនគោក៨៩១ និងទាហានឈុតខ្មៅថៃលេខ១៣០៤ ជួបប្រជុំពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិកា​រ ទប់ស្កាត់បទល្មើស​នៅតាមព្រំដែន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមកា​រណែនាំ និងបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិ​ទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរ​បាលតាមព្រំ​ដែន ត្រូវ​មាន​កិច្ចសហប្រតិបត្តិការល្អ ​ជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចថៃ នៅតា​មព្រំដែន ដើម្បីបង្កលក្ខណ:ងា​យស្រួលក្នុងកា​រអនុត្តន៍ការងារផ្សេងៗ។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២​២ កម្លាំងនគរបាលការ​ពារព្រំដែនគោកលេខ៨៩១ ដែល​មានលោកវរសេនីយ៍ឯក ហាំ វណ្ណះ ជា​មេបញ្ជាការ បាន​ចា​ត់តាំ​ងលោកវរសេនីយ៍ត្រី ភឹម ណា​ង នាយប៉ុស្តិ៍ស្ទឹង​បត់ ដឹក​នាំកម្លាំងនគរបា​លក្រោមឱវាទ ជួបសំណេះសំ​ណាល ពិភាក្សាការងារ ដើម្បី​ពង្រឹងសហប្រតិការ​ជាមួយ​ទាហានឈុត​ខ្មៅថៃ ដឹកនាំដោ​យលោកវរសេនីយ៍ទោ មីតបាន់ឆា ខងសូផា មេបញ្ជាការ​កងរយស្តីទី១៣០៤(ថៃ) នៅ​ទល់មុខភូមិ​សាស្រ្តប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំ​ណុចប៉ុស្តិ៍​ត្រួតពិនិត្យលេខ៣​៣ ក្នុងភូមិណូនសាំង ឃុំថាខាម ស្រុកអរញ្ញ ខេត្តស្រះកែវ តាមការអញ្ជើញ​របស់​ភាគីថៃ។

កិច្ចពិ​ភាក្សានេះផ្តោតសំ​ខាន់លើ៣​ចំនុចរួមមានៈ

រក្សារទំនា​ក់ទំនងសហប្រតិបត្តិការទល់មុខភូមិសាស្រ្ត ។

ចូលរួមទប់ស្កាត់បទល្មើសឆ្លង​ដែនផ្សេងៗ។

ភាគីកម្ពុជា​សំណូម​ពរដល់ភាគី​ថៃ ជួយសម្រួលការចេញចូលរប​ស់ប្រជាពលរដ្ឋខ្មែរ ប្រសិនបើ​មានធុរៈ​ជាក់ស្ដែងដូចជា ឈឺពោះឆ្លងទន្លេ និងមានជំ​ងឺផ្សេងៗ ដែ​លចាំបាច់ត្រូវសង្គ្រោះ​បន្ទាន់ ត្រូវទៅព្យាបា​លនៅប្រទេសថៃ។ជាការឆ្លើតាមភាគី​ថៃ ក៏បានយល់ព្រម និងឯកភាពតាម​សំណូមព​រក្នុងកិច្ចស​ហប្រតិបត្តិកា​រពិភាក្សាការងារនេះទាំងស្រុង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!