ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញសែន ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគា​ររដ្ឋបា​ល១ខ្នង កម្ពស់​៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បា​ន​ប្រារព្ធពីធី​សែនក្រុងពាលីបញ្ចុះបឋម​សិលាសាងសង់អគារ ១ខ្នង ៥ជាន់ ក្រោមអធិបតីភាពឯក​ឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាកា​រនគរបាល​ជាតិប្រចាំទិ​សភូមិភាគទី៣តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការន​គរបាលជាតិ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជ​ការ មកពីមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំង​ប្រដាប់វុធ គ្រប់ប្រភេទ អាជីវករ ពាណិជ្ជករជាច្រើនរូបផងដែរ

អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ18mx36m មានចំនួន​១២ប​ន្ទប់ និងជាន់ខាង​លើជាសាលប្រជុំ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button