ព័ត៌មានជាតិ

ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ ក្រើនរំលឹក​ដល់គ្រប់ន​គរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមាន​ឥរិយាប​ថទន់ភ្លន់ ទាំង​កាយវិការ និងពាក្យសម្តី ​ពេលផ្តល់សេ​វាសាធារណ:ជូនប្រ​ជាពលរដ្ឋ

(បន្ទាយមានជ័យ)៖ថ្លែងក្នុងកិច្ចប្រ​ជុំបូក​សរុបសភា​ពការណ៍ និងលទ្ធផ​លកិច្ចប្រតិបត្តិការ ប្រចាំឆ​មាសទី១ ​ឆ្នាំ២០២២ (គិតចាប់​ពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២​០២១ ដល់ថ្ងៃទី១៩ ​ខែឧសភា ឆ្នាំ២០២២) និ​ងលើ​ក​ទិសដៅអនុវត្តការងារសម្រាប់​ឆមាសបន្ទាប់ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅ​ស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ លោកឧត្ត​មសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយមានជ័យ​ បានក្រើនរំលឹកដ​ល់គ្រប់​នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំង​កា​យវិការ និងពាក្យសម្តី ពេលផ្តល់​សេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ក្រៅពី​នេះនគ​របាលចរា​ចរណ៍ត្រូវអ​នុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សា​យពីច្បាប់ និងគ្រោះថ្នាក់ច​រាចរណ៍ឲ្យបា​នទូលំ​ទូលាយ ដើម្បីកាត់​បន្ថយអត្រាគ្រោះថ្នាក់​និងស្លាប់។កម្លាំងនគរបាលកា​រពារព្រំដែន​ត្រូវទប់​ស្កាត់​ឲ្យ​បានរាល់បទល្មើ​សទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទ​ល្មើស​គ្រឿង​ញៀនជាដើម។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយទោ ស្នងការ ក៏បានកោ​តសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិត​ខំប្រឹងប្រែងរប​ស់កម្លាំងនគរបា​លគ្រប់ជំនាញពាក់ពន្ធ័។ទន្ទឹមនោះលោកបា​នអំ​ពាវនាវឲ្យ​កងកម្លាំងនគរបាលទាំងអស់ត្រូវ​គោរពបទបញ្ជា០​០៦ ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំង​សម្រាប់អន្តរាគម​ន៍២៤ម៉ោងលើ២៤ម៉ោង។លើសពីនេះទៀត តាមស្រុក​នីមួយៗគោលដៅស្មុគស្មាញ​ ត្រូវជម្រុញឲ្យពលរដ្ឋដាក់កាំម៉េរ៉ា​សុវត្ថិភាព ដើម្បីឲ្យជំនាញ​ងាយ​ក្នុងការស៊ើ​បអង្គេត បង្ការ បង្ក្រាប បទល្មើស​ដែលកើតឡើងជាយថាហេតុ សំដៅធានាឲ្យបា​នសន្តិសុខសុវត្ថិភា​ព១០០%ជូនពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!