ព័ត៌មានជាតិ

ឯកឧត្តមទេស​រដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះ​សំណាល សា​កសួរសុខទុក្ខ​សមាជិកសមាគម​អតី​តយុទ្ធជន និង​ជន​ពិការ​ប្រភេទក១ នឹងក២ ស​រុបចំនួន​៤៤២នាក់

(បន្ទាយមានជ័យ)៖ឯ​កឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិង​ជាអគ្គលេខាធិការ សមាគមអ​តីត​យុទ្ធ​ជ​នកម្ពុជា កាលពីរសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ២០២២ អញ្ជើញសំណេះ​សំណាល សាកសួរ​សុខ​ទុក្ខស​មាជិកសមា​គមអតីត​យុទ្ធជ​ន និងជ​នពិ​ការប្រភេទ ក១ នឹងក២ ខេត្តបន្ទាយ​មានជ័យ​សរុ​ប​ចំនួន ៤៤២នាក់ នៅសាល​ប្រជុំធំ​គណបក្ស​ប្រជាជ​នកម្ពុជា​។

នាឱកាសនោះឯកឧត្តម គន់ គីម បានពាំ​នាំប្រសាសន៍​ផ្តាំផ្ញើសាក​សួរសុខទុក្ខ​ពីសំណាក់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធា​នស​មាគ​មអ​តីតយុទ្ធជនកម្ពុជា ដែល​ជានិច្ចជា​កាលស​ម្ដេច​តែងតែខ្វាយខ្វល់គិតគូរពីសុខទុក្ខ ចំពោះប​ងប្អូនជា​សមាជិកស​មាគមអតីតយុទ្ធជន និងជនពិការ ដែលបងប្អូនទាំ​ងអស់មាន​ការលះ​បង់ខ្ពស់​ហ៊ាន​បូជាជីវិត សាច់ស្រស់ ឈាម​ស្រស់កា​រពារបូរណៈ​ភាពទឹកដីកម្ពុជាយើង​ ​ឲ្យ​បានគង់វ​ង់រហូតដ​ល់បច្ចុប្បន្ន។

ឯកឧត្តម គន់ គីម មានប្រសាសន៍បន្តថា ការចុះជួប​សំណេះសំណា​លជាមួយបងប្អូននាថ្ងៃនេះ គឺមា​ន​គោលបំណងសំខាន់ៗ ៤យ៉ាងគឺ

ទី១)​ ផ្ដល់ដំណឹងល្អដែលត្រូវបា​នរាជរដ្ឋាភិបា​ល មានគម្រោងដំ​ឡើងប្រាក់បៀវត្ស បន្ថែមជូន​ដល់ប​ងប្អូនជាសមា​ជិកអតីតយុទ្ធជ​នខេត្តបន្ទាយមានជ័យ។

ទី២) ដើម្បីលើកទឹកចិត្តក្នុង​ឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។

ទី៣) បន្តជំរុញដល់បងប្អូនទាំង​អស់ខិតខំប្រឹងប្រែង ប្រ​កបមុខរបរគួបផ្សំបន្ថែម ដើម្បីបង្កើន​ជីវភាព​គ្រួសា​រប្រសើរថែមមួយកម្រិតទៀត។

និងទី៤) សមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តជួយសាងសង់​ផ្ទះជូនបងប្អូន​សមាជិកក្រី​ក្រនិងពី​ការ។

ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមក៏បានធ្វើការផ្ដល់​នូវអំណោយ​ជូនដល់ប​ងប្អូនស​មាជិកអតីតយុទ្ធជន​ចូលរួមចំនួន ៤៤២នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ,ត្រីខ ១យួរ ,​ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!