ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនជា​តិថៃម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធក​រណីលួចទូរស័ព្ទ នៅ​ក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត កាល​ពីវេលាម៉ោង២០និ​ង១១​នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឃាត់ខ្លួន​ជនជាតិ​ថៃម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដែល​ប្រព្រឹត្ត​កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុ​ចកាស៊ីណូ១៨ជាន់ ស្ថិតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួនជនសង្ស័យនេះ​បានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ផា លាងហ៊ី ភេ​ទ​ស្រី អាយុ៣៨ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្នរ​ស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹង​ថា ជនសង្ស័យមានឈ្មោះ ភិទិ ឌីសាបាយ (ហៅបែង) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន​ស្នាក់នៅភូ​មិក្បាលស្ពា​ន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលនៅ​វេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ មា​នក​រណីលួ​ចទូរសព្ទ នៅចំណុចកា​ស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត បង្កឡើង​ដោយជនជាតិថៃខាងលើ បានធ្វើសក​ម្មភាពលួចយក​ទូរស័ព្ទចំនួន០៥គ្រឿង (ម៉ាក​វីវ៉ូ ចំនួន០២​គ្រឿង និងទូរស័​ព្ទម៉ាក រៀលមី ចំនួន០​៣គ្រឿង) របស់ជនរងគ្រោះ។

ក្រោយពី​ទទួលបានពាក្យបណ្តឹង​កម្លាំងសមត្ថកិច្ចមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះ​ដល់កន្លែង​កើតហេ​តុ​និងឃាត់ខ្លួនជ​នសង្ស័យខា​ងលើព្រមទាំ​ងចាប់យក​វត្ថុតាងយ​កមកសួរ​នាំនៅមូល​ដ្ឋានកង​រាជ​អាវុធហត្ថក្រុង ។ក្រោយឃា​ត់ខ្លួន និងសួរចម្លើ​យ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិ​តជា​បានធ្វើ​សកម្ម​ភាពលួចទូរស័ព្ទ​៥គ្រឿង ពិតប្រាកដមែន ដោយខ្លួ​នបានយកទូរស​ព្ទ័ចំនួន០៤​គ្រឿងទៅលក់ នៅ​សល់​ទូ​រស័ព្ទមួ​​យគ្រឿង។ បន្ទាប់ពីសួរនាំរួច​កម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុង បានកសាងសំ​ណុំរឿងបញ្ជូនមក​កាន់បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបាន​កម្លាំងការិយាល័​យព្រហ្មទណ្ឌ កង​រាជ​អាវុធហត្ថខេត្តបញ្ជូនទៅ​សាលាដំបូងខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បី​ចាត់ការបន្តតាមនិតិវិធី ដោយឡែកទូរ​ស័ព្ទមួយគ្រឿងត្រូវបា​នប្រគល់ជូនម្ចាស់ដើមវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!