ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន អញ្ជើ​ញជាអធិបតីក្នុង​ពិធីប្រកាស​សមាសភាពក្រុមប្រឹក្សា ឃុំសាលាក្រៅ អាណ​ត្តិទី៥

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី ក្នុងពិធីប្រកាស​សមាសភាពប្រធានក្រុមប្រឹក្សា ឃុំ មេឃុំរង និងសមាជិកក្រុមប្រឹ​ក្សាឃុំសាលាក្រៅ អាណត្តិទី៥ ឆ្នាំ២០២២។ ដែលពិធីនេះធ្វើឡើង​នៅសាលាឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយ​មា​នការចូលរួមពីសំណាក់ លោកនាយកងរដ្ឋបា​លសាលាខេត្ត នាយកទីចាត់ការធន​ធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពា​ក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជា​ពលយ៉ាងច្រើនកុះករផងដែរ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ឃុំសា​លាក្រៅ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនមួយ គឺគណបក្សប្រ​ជាជនកម្ពុជា តែទោះជាយ៉ាងក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើ​រ និង​បន្តក​សាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់​តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បី​បំពេញ​ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅ​ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋា​ភិបាលកម្ពុ​ជា ដែលមានសម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុ​ជា។

លោកជំទាវអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីធានា​បាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះ​សំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖

ទី១៖ មេឃុំ ចៅសង្កាត់

*ទី២៖ ស្មៀនឃុំ សង្កាត់

*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព

*ទី៥៖ មេភូមិ អនុភូមិ។ ដូច្នេះសូមឲ្យតួអង្គទាំង៥ខា​ងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារ​កិច្ចរ​បស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន​របស់ខ្លួនឲ្យបានល្អ​ប្រសើរ ប្រកប​ដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទង​ជាមួយប្រ​ជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយ​មិនត្រូវមានការរើសអើង ការ​បែង​ចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។

 

សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​ប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំសាលាក្រៅមានអាសនៈសរុប ចំនួន០៥ មកពីគណបក្សនយោបាយចំនួន០១ ដែលគណបក្សប្រជាជនកម្ពុជា មាន០៥អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមា​ជិកក្រុម​ប្រឹក្សា ចំនួន០៣អាសនៈ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!