ព័ត៌មានជាតិ

សម្ដេចតេ​ជោ ណែ​នាំ​​ឲ្យ​ឯកឧត្តម រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បិទ​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យព័ត៌​មាន​ ទាំង​ឡាយណា​ ដែលប្រើប្រាស់នូ​វពាក្យ​ជេរប្រមា​ថអ្នកដ​ទៃ

(ភ្នំពេញ)៖ថ្លែងក្នុងពិធីប្រគល់សញ្ញា​បត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ី​អឺរ៉ុបជាង​ ៣,​០០០​នាក់ នៅព្រឹកថ្ងៃទី២៣ ខែ​សីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា បាន​ណែ​នាំ​​ឲ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ត្រូវបិទ​អាជ្ញាប័ណ្ណ​ចោលនូវប្រព័ន្ធផ្សព្វ​ផ្សា​យព័ត៌មាន​ទាំង​ឡាយណា ដែលប្រើប្រាស់នូ​វពាក្យជេរប្រមា​ថអ្នកដទៃ។ការណែ​នាំរបស់​សម្ដេចតេជោនាពេ​លនេះ​បានធ្វើឡើង​ក្រោ​យក្រសួងព័ត៌មាន បានបិទ​ចោលនូវអាជ្ញាប័ណ្ណ​សារព័ត៌​មានរបស់​លោក សាន្ដ ប៊ុនធឿន ​ចាងហ្វាងគេ​ហទំព័រ SBTPOSTកាលពីថ្ងៃទី​២២ ខែសីហា ឆ្នាំ២០​២២​ បន្ទា​ប់ពីលោ​ក សាន្ដ ប៊ុនធឿន បានឡាយ​វីដេអូរ​តាមរ​យៈផេក​ព័ត៌​មាន​របស់ខ្លួន​ប្រើប្រាស់​នូវ​ពាក្យសម្ដី​មិន​សមរម្យ និង​ជេរប្រមាថអ្នកដទៃ​ ធ្វើ​ឲ្យប៉ះពាល់ដល់សីលធម៌​សង្គម និងកិត្តិយស​សេចក្តីថ្លៃថ្នូររបស់​អ្នកសារព័ត៌មានអាជីព​។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច​ឲ្យសិទ្ធិ​អ្នក​ឯងក្នុង​កា​រនិយាយ បញ្ចេញ​មតិ ប៉ុន្ដែសិទ្ធិជេ​រមិន​ត្រូវបាន​ប្រើប្រាស់ក្នុង​សារព័ត៌មានឡើយ ហើ​យបើឡាយ​ក្នុងហ្វេសបុកជេ​រនោះជារឿងផ្សេង។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលឹកនូវរឿងរ៉ាវមួយ​កាលពីឆ្នាំ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កា​ញា​រីទ្ធ ស្នើទៅសម្ដេច​ដោយសុំឲ្យមេ​ធាវីស្ម័គ្រចិត្តរបស់ស​ម្ដេចតេជោ ជួយ​ការពារអ្នកសារព័ត៌មាន ប៉ុន្ដែ​ត្រូវបា​នសម្ដេចសម្រេចថា យកត្រឹមពា​ក់កណ្ដាល ដោយជួយ​ការពារ​អ្នកសារព័ត៌មា​នដោយ​អង្គហេតុ និងអង្គច្បា​ប់សមស្រប ​បើអ្នកសា​រព័ត៌មាននោះ ជេរគេ​មេធា​វីសម្ដេច​មិនជួយកា​រពារនោះ​ទេ។

ដោយឡែកពាក់ព័ន្ធការបើកបង្រៀនភាសា​វៀតណាម នៅ​សាលាភូមិន្ទភ្នំពេញ សម្តេចតេជោ បញ្ជាក់​ថា​គឺផ្តល់ផ​លចំណេញសម្រា​ប់កម្ពុជាការបើកបង្រៀនភា​សាវៀតណាមនេះ មិនមែនយ​កនិ​ស្សិត​វៀត​ណាម មកបង្រៀន​នៅកម្ពុជានោះទេ គឺដើម្បីជួយ​សម្រួល​សម្រាប់និស្សិត​ទៅ​សិក្សា​នៅវៀត​ណាម សម្រួលការធ្វើធុ​រកិច្ច និងបំ​ពេញការងារផ្សេងៗ។

ទាក់​ទ​ងនឹងដំ​ណើរទស្សនកិច្ចរប​ស់ឯកឧ​ត្តម ហ៊ុន ម៉ាណែត ​ទៅវៀត​ណាមនាពេលថ្មីៗនេះ​ សម្តេ​ចតេ​ជោបានថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់ ហ៊ុន ម៉ា​ណែត នៅវៀតណាម ​គឺមាន​កា​ររៀបចំកម្ម​វិធី​ជំនួ​បតិច​ជាងដំណើ​រទស្សនកិ​ច្ចនៅជប៉ុន និង​សិង្ហបុរីនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហា​ញការ​សោកស្តាយ ដែលក្រុមអ្នកវិភា​គមួយចំ​នួនមិនលើក​ពីដំណើរ​ទស្សនកិច្ច​របស់ឯ​កឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច​នៅជប៉ុន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button