ព័ត៌មានជាតិ

នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួច

តាកែវ ៖ ជនសង្ស័យចំនួន០​៤នាក់ ពាក់ព័ន្ធករណីលួច ត្រូវនគរ​បាលស្រុកត្រាំក​ក់ ចាប់​ឃាត់ខ្លួ​ននាទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ៣០ នាទី ចំណុចភូមិអង្គន​រាយណ៍ ឃុំលា​យបូរ ស្រុកត្រាំកក់ ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖

,ឈ្មោះ ណែម វ៉ិត ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ

,ឈ្មោះ ណែម រ័ត្ន ភេទប្រុស អាយុ ៤០ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ

,ឈ្មោះ អុល វិបុត្រ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិនរាយណ៍ ឃុំលាយបូរ

,ឈ្មោះ ហ៊ន ចាន់រដ្ឋា ហៅ ហៀ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិធ្នង់រលីង ឃុំលាយបូរ ។ បានធ្វេី​សកម្មភាពគា​ស់ផ្ទះរបស់ឈ្មោះ ហូ សាម៉ុល ភេស្រី អាយុ ៤៣ឆ្នាំ នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ បម្រុង​លួចយ​កសម្ភារៈ ប៉ុន្តែក៏ត្រូវបានម្ចាស់ផ្ទះម​កទាន់ នឹង​បានចាប់ជ​នសង្ស័យប្រ​គល់អោយ​សមត្ថកិច្ចអនុវត្តទៅ​តាមផ្លូវច្បាប់​។

នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យទាំងបួននាក់ខាងលេីបានសារភាពថា ខ្លួនបា​នចូលលួ​ចសម្ភារ​:នៅផ្ទះរបស់​ឈ្មោះ ហូ សាម៉ុល ចំនួន ០៣ដងមកហេីយ និងលួចបានសម្ភារ:ដូចជា៖

លេីកទី១ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២០ លួចបានចានឆ្នាំងមួយចំនួន យកទៅ​លក់អោយ​ឈ្មោះ រ៉េត ផល្លា ហៅ អែម ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិស្លា ឃុំលាយបូរ បានប្រាក់ចំ​នួន ១៥០,០០០រៀល។

លេីកទី២ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២០ លួចបានទូរកញ្ចក់ចំនួន០១ គ្រែឈេីចំនួន ០១ យកទៅលក់អោយឈ្មោះ រ៉េត ផល្លា ហៅ អ៉ែម បានប្រាក់ចំនួន ១៨០,០០០រៀល ។

លេីកទី៣ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២២ លួចបានសង្ក័សីចំនួន ២០សន្លឹក ទ្វាដែក ០១វង់ ខ្សែភ្លេីងចំនួន ៨០ម៉ែត្រ យកទៅលក់អោយឈ្មោះ រ៉េត ផល្លា ហៅ អែម ដដែល បានប្រាក់ចំ​នួន ២៣០,០០០ រៀល។បច្ចុប្បន្នជនសង្ស័យខា​ងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង​ចាត់ការ​តាមនិ​តិវិធី៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button