ព័ត៌មានជាតិ

សម្តេចតេជោ ក្រើនរំលឹ​កដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអ​នុវត្តន៍ឱ្យ​បានច្បាស់​លាស់លើ​ការកាត់ឆ្វៀ​លដីតំបន់អភិរក្សនៅ​បឹងទន្លេសាប ជូនប្រជាព​លរដ្ឋ​ដែលកា​ន់កាប់យូរ​ឆ្នាំមក​ហើយនោះ

(បន្ទាយមានជ័យ)៖មានប្រសាសន៍​ក្នុង​ងពិធីអ​ប​អរ​សាទរទិ​វាមច្ឆជាតិ ១​កក្កដា ឆ្នាំ២០​២២ ដែល​បាន​ប្រារ​ព្ធធ្វើ​ឡើង​នៅទី​តាំ​ងអាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងភូមិ​ត្រពាំងថ្ម ឃុំ​​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ នា​ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ ​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានបន្តក្រើន​រំលឹកដល់​អភិបាលខេត្ត​ជុំវិញបឹងទ​ន្លេសាបទាំងអ​ស់ ត្រូវអនុវត្តន៍ឱ្យបានច្បា​ស់លាស់លើការកា​ត់ឆ្វៀលដីតំបន់អ​ភិរក្សនៅបឹង​ទន្លេសា​ប ជូនប្រ​ជាពលរដ្ឋដែល​កាន់កា​ប់យូរឆ្នាំមកហើ​យនោះ តាមអ្វីដែ​ល​សម្តេច​បានដា​ក់ចេញ​នូវបទ​បញ្ជាកន្ល​ងទៅនេះក្នុងនោះសម្តេចតេជោ ក៏បានអំពាវនាវ​​ឲ្យប្រជាពលរដ្ឋនៅបឹ​ងទន្លេសាប កុំឱ្យ​មាន​ការ​កាប់ទន្ទ្រានយក​ដីអភិរក្សតំបន់២ និង​៣បន្តទៀត

ជាមួយគ្នានោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញ​បទបញ្ជាឱ្យអាជ្ញាធរម៉ី​ន និង​វិស័យ​ឯកជន ក្នុងការ​ដោះម៉ី​ននៅឃុំប៉ោយ​ចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវ​ដោះឱ្យអ​ស់នៅ​ចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយ​តំបន់នេះ​ជាតំបន់ដែលគ្មាន​ម៉ីនតទៅទៀត

ទន្ទឹមនោះ សម្តេចតេជោ ក៏បា​នណែនាំ​ឱ្យអាជ្ញាធរខេត្ត​បន្ទាយមានជ័យរៀប​ចំដាក់គម្រោង​ជួសជុល​ស្ពាន​ដែលខូច​ខាតកន្លងមក​ដោយ​ទឹកជំនន់នៅខេត្តបន្ទាយ​មានជ័យ នេះ ក្នុងកញ្ចប់​ថវិកាសម្រា​ប់ក្រសួងអភិវឌ្ឍន៍ជ​នបទនៅឆ្នាំ២០២៣។ដោយឡែកព័ន្ធទៅនឹង​ជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកា​សថា ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ កម្ពុជា​​បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣​ករណី។ដូច្នេះសូម​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩ ជាបន្តទៀត ហើ​យសម្តេ​ចតេជោបញ្ជាក់​ថា ទោះចាក់​ដល់ដូសទី២០ ក៏ដោយក៏រដ្ឋាភិបាលមិ​នយកលុ​យពីប្រជា​ជនខ្លួន​ដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!