ព័ត៌មានជាតិ

ឯកឧត្តម​ ឧបនា​យ​ករដ្ឋមន្ត្រី​ កែ គឹម​យ៉ាន អំពា​វនា​វដ​ល់ប្រជា​ព​លរដ្ឋត្រូវចូ​លរួម​ថែរក្សា​ការពារស​ន្តិ​ភា​ព​ជា​មួយរា​ជ​រដ្ឋា​ភិបាល ឱ្យបា​នគ​ង់វង្ស​ ព្រោះថា​ប្រទេ​ស​ជាតិ​មា​ន​សុខ​សន្តិភា​ព គឺមាន​កា​​រអភិ​វឌ្ឍន៍​លើ​គ្រប់​វិស័​យ

(បន្ទាយមានជ័យ)៖ថ្លែងទៅកាន់ឯ​កឧត្តម លោកជំ​ទាវ លោក​ លោកស្រី មន្ត្រីរា​ជការ កងកម្លាំងទាំង​បីប្រភេ​ទ មន្ទីរជុំវិញ​ខេត្ត ព្រះសង្ឃ និង​ប្រជាពលរដ្ឋក្នុង​ពិធីសម្ភោធម​ហា​កុដិ ១ខ្នង ដែ​ល​មាន​បណ្តោ​យ១​៦ម៉ែត្រ ​ទទឹង​១២​ម៉ែត្រ​ ដំបូល​ប្រក់​ក្បឿង មាន​១៣​បន្ទប់ នៅវត្តវេឡុវ​នោទ្យាន ស្ថិត​នៅក្នុងឃុំស្វា​យចេក ស្រុក​ស្វាយ​ចេក ខេត្តបន្ទា​យមានជ័​យ នាព្រឹក​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ កែ គឹម​យ៉ាន ​ឧបនាយ​ករដ្ឋមន្ត្រី​ ប្រធា​នអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន​ និងជា​ប្រធាន​ក្រុមការ​ងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋាន​ខេត្តបន្ទាយមា​នជ័យ បានលើក​ឡើងបញ្ជាក់ថា ក្រោមការដឹកនាំ​របស់​រាជរដ្ឋា​ភិបាលកម្ពុជា ដែល​មានសម្ដេចតេជោ ហ៊ុន សែន ជាប្រ​មុខ បានធ្វើឱ្យប្រ​ទេស​ជាតិ មានសុខ​សន្តិភាព និង​មានការអភិវឌ្ឍន៍លើគ្រប់​វិស័យ ទាំងផ្នែក​អាណាចក្រ និងពុទ្ធចក្រ ពិសេសគឺ​វិស័យព្រះ​ពុទ្ធសាសនា ​មានការរី​កចម្រើន ហើយត្រូវបានរាជ​រដ្ឋា​ភិបាល យកចិត្ត​ទុកដាក់ និង​លើក​តំកើន​ព្រះពុទ្ធ​សាស​នាជា​​សាសនារបស់រដ្ឋ ទុក​ស​ម្រា​បជាទីស​ក្ការៈ​គោរពបូជា និង​ប្រ​តិ​បត្តិពី​​សំណាក់​ពុទ្ធបរិ​ស័​ទទូទៅ។

 

ក្នុងនោះឯកឧត្តម ក៏បានអំពាវនា​វដល់ប្រជាព​លរដ្ឋទាំងអស់គ្នា ត្រូវចូលរួ​មថែរក្សា ការពារស​ន្តិភាព​ជាមួយរា​ជរដ្ឋាភិបាល​ឱ្យបានគ​ង់វង្ស ពី​ព្រោះមាន​សន្តិភាព​គឺមា​នការរីកចម្រើន មា​នសន្តិភា​ពគឺ​មា​នការ​អភិវឌ្ឍ សុខ​សន្តិ​ភាពបាន​ធ្វើឱ្យ​យើ​ងទាំងអស់​គ្នាមានសិទ្ធិ និង​សេរីភាព​គ្រប់បែបយ៉ាង​ក្នុងកា​រប្រ​ក​បមុខរ​បរ ដើរ​លេង​កំសាន្ត និង​ការបំ​ពេ​ញបុណ្យកុស​ល្យ​ជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button