ព័ត៌មានជាតិ

ប្រទះឃើញជ​នអនាថាម្នាក់ ដេកស្លាប់​នៅខ្ទមចាំស្រែ រប​ស់អ្នកស្រុក នៅផ្លូវវាង​ក្រុង ក្នុង​ក្រុង​​សិរី​សោ​ភ័ណ មិនដឹងមូលហេតុ

(បន្ទាយមានជ័យ)៖បុរសមិន​ស្គាល់អត្តសញ្ញាណ​ជាមនុស្សអនាថា ត្រូវបានប្រ​ជាពលរដ្ឋ​បប្រទះ​ឃើញដេ​កស្លាប់នៅក្នុងរោ​ងចាំស្រែផ្លូវ​វាងក្រុង ស្ថិតនៅក្នុង​ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុង​​សិរី​សោ​ភ័ណ ខេត្តបន្ទាយមាននជ័យ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង០៩និង៣០នាទី​​ថ្ងៃទី០៣ ខែមេ​សា ឆ្នាំ២០២២ ។មានករណី មនុស្សដេកស្លាប់

ជនអនា​ថាដែលបានដេកស្លាប់ នៅចំណុចខាងលើ មានភិ​នភាគរាង្គស្កមខ្មៅ សក់កន្តាញ់ ស្លៀក​ខោ​យឺត​ព៌​ណខ្មៅ​រហែក កំ​ពស់ប្រហែល​១,៦០ម៉ែត្រ​ អាយុប្រ​ហែល៦៥ឆ្នាំ។​បើតា​ម​ការ​បំភ្លឺពីអ្នក​ឃ្វាល​គោ​នៅចំណុចខាងលើ​ជាប្រចាំ​បាន​ឲ្យដឹងថា ជនអនាថា​នេះ​​មិនដឹង​មក​ពី​ណានោះ​ទេឃើញម​កស្នាក់​នៅ​រោង​ដែល​គេធ្វើ​ចាំស្រែ​នេះ​ប្រហែល៤​ថ្ងៃ​ហើយ ហើយក៏ធ្លាប់​បា​នសុំទឹកខ្លួ​នផឹក​នឹង​សុំបា​រីជក់ ម្យ៉ាង​វិញ​ទៀត​តែងតែ​ឃើញ​ដើរ​ទៅម​កនៅ​ជិតៗ​រោង​មើល​ទៅ​មិនមាន​កម្លាំងក្នុងខ្លួននោះ​ទេ ហើយក៏មិនដឹង​បាន​ហូប​បាយឫអ​ត់ដែល។លុះដល់​វេលាខាងលើ​ខណៈពួកគាត់​ដេញសត្វ​គោ​មឃ្វា​ល​ក៏ឃើញ​ដេកស្លាប់​នៅ​នឹងរោង​ទើប​ពួក​គាត់​រាយការណ៍ជូន​សមត្ថកិច្ចតែម្តង។

 

ដោយឡែក​លោកស្រី អីវ ឈីន អាយុ៥៥ រស់នៅចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ ស្ថិត​ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា បាន​ឲ្យ​ដឹងដែរថា មនុស្សចាស់ម្នាក់នេះ​ធ្លាប់ទៅ​បាយគាត់​ហូបចំនួ​ន៣ថ្ងៃ​ហើយ ទើបតែម្សិលមិញ​មិនឃើញទៅ​ទេ ក្រោយមកទើបលឺ​ដំណឹងថាស្លាប់។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេ​ទ្យបាន​ត្រួតពិនិត្យលើ​សាកសពឃើញថា សពដេកស្លាប់ផ្ងានៅលើក្តា ពាក់អាវពណ៌ក្រហម ស្លៀក​សំពត់ផ្កា ពណ៌ខៀវ ផ្នែកក្បាល ករ ពុំមានស្លាក់​ស្នាមអ្វីគួ​ឲ្យកត់​សំគាល់នោះទេ ​រីឯផ្នែកដ​ងខ្លួន អវៈ​យវៈ ​ពុំមាន​ស្លាក់​ស្នាមអ្វីគួរកត់​សំគាត់នោះដែរ។ តាមការសន្និដ្ឋានរបស់គណះកម្មការ ដោយផ្អែក​ទៅលើការសាក​សួរបំភ្លឺ​សាក្សីនៅក​ន្លែងកើតហេតុ និង​ការត្រួតពិនិត្យ​ស្រាវជ្រាវរ​បស់មន្រ្តីជំនាញ​ជុំវិញកន្លែងកើ​តហេតុ ព្រមទាំងការពិនិត្យធ្វើកោសល្យវិច្ច័យ​លើសាកសព សន្និដ្ឋានបានថា សាក​សព​ស្លាប់ដោយ​សារខ្វះជាតិស្ករ មិនសូវបានហូបអាហារគ្រប់គ្រាន់ ពុំមាន​ស្លាក់ស្នាមអ្វីពា​ក់ព័ន្ទនឹង​អំពើ​ឃាតកម្មរឺអត្តឃាតឡើយ។សពក្រោយពីពិនិត្យ ប្រគល់​ឲ្យមេភូមិរោង​ម៉ាស៊ីនយក​ទៅធ្វើ​បុណ្យតាមប្រពៃណី​នៅវត្តសុភមង្គល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!