ព័ត៌មានជាតិ

មន្ទីរអប់រំយុវជន និងកីឡា ធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១

ខេត្តប៉ៃលិន​៖​នាថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំយុវជននិងកីឡាខេត្ត​ប៉ៃលិន​បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ និងលើកទឹសដៅបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព​ឯកឯកឧត្ដ សេរី ជំនះ​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ឃ្លោក​ នួយ​ អភិបាលរងខេត្តប៉ៃលិន​។

នាឱកាសនោះឯកឧត្តម សេរី ជំនះ បានណែនាំថ្នាក់ដឹកនាំនិងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស សូមថែរក្សារអានាម័យ ដោយបន្តរក្សា ៣ការពារ ៣កុំ បន្តជួយជម្រុញដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលមិនទាន់ទទួលវ៉ាក់សាំងដូសទី៣ទី៤និងទី៥ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ហើយជួយពង្រឹងប្រព័ន្ធអប់រំឲ្យមានគុណភាព

-កសាងការអប់រំនៅតាមជនបទជាអទិភាព

-ធ្វើតេស្តគុណភាពសាលានិងគ្រូដើម្បីផ្តល់ជ័យលាភភី

-បន្តអភិវឌ្ឍន៍ការបង្រៀនបែបឌីជីថលឲ្យបានទូលំទូលាយ

-បន្តការបំផុសចលនាយុវជនឲ្យក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អសំរាប់ជួយដល់សង្គមជាតិ។

ជាមួយគ្នាលោក​តង់​ ធារ៉ា​ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាសន្និបាតប្រចាំឆ្នាំដែលមន្ទីរអប់រំនិងយុវជនធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។

លោកគូសបញ្ជាក់ថា ក្នុងរយៈពេល​២ថ្ងៃ​នេះបានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរនិងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោង​សម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំរួមមានការកសាងសាលារៀន បង្គន់អនាម័យនៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រង

គឺការអប់រំដល់កុមារតូចៗនិងយុវវ័យឲ្យក្លាយជា(នាយកល្អគ្រូល្អនិងសិស្សឆ្នើម )ពង្រឹងវិស័យកីឡាឲ្យបានទូលំទូលាយដើម្បីឈានទៅប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!