ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត លែងបន្ធូរដៃហើយ បើចាប់បានសត្វគោដែលព្រលែងយ៉ាងអនាធិបតេយ្យក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត និងមានវិធានការតាមផ្លូវច្បាប់

ខេត្តបន្ទាយមានជ័យ៖សត្វគោនៅតែបន្តប្រលែងយ៉ាងអាណាធិបតេយ្យដដែលនៅក្នុងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែតទោះអាជ្ញាធរ បានធ្វើការណែនាំនិងព្រមានចាត់វិធានការជារីយៗយ៉ាងណាក្តីនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គេសង្គេតឃើញសត្វគោជាច្រើនក្បាលបានដើរយ៉ាងពពាក់ពពូនទាំងហ្វូងនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ដោយដើឈ្មុលទំនិញលក់ដូរ របស់របរ និងដំណាំផ្សេងៗនៅតាមទីប្រជុំជនផ្លូវសាធារណៈក្នុងក្រុង ធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ។

ប្រជាពលរដ្ឋបានសំដែងក្តីបារម្ភចំពោះសត្វគោទាំងនេះ ព្រោះថារយៈការកន្លងមកនេះ មានអ្នកដែលរងគ្រោះដោយសារសត្វគោ មិនចេះតិចនាក់ទេ ដោយស៊ីដំណាំ ឈ្មុល ឬជល់ របស់របរបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ ដេកនៅលើទ្រូងផ្លូវ ជុះលាមក(អាចម៍) ប្រឡាក់ផ្លូវជាដើម បណ្តាលឲ្យរអិលបង្ករជាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ ផងដែរ ។

ពួកគាត់បន្តថា អ្វីដែលសំខាន់ជាងនេះគឺនៅពេលដែលពួកគាត់ធ្វើដំណើរពេលខ្លះអ៊ូមវ៉ាក់សត្វគោដែលកំពុងដេកនៅលើផ្លូវយប់ងងឹត ពិសេសកូនៗរបស់ពួកគាត់នៅពេលទៅសាលារៀនអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរដោយសារតែរអិលដួលព្រោះតែលាមក(អាចម៍) សត្វគោប្រឡាក់ផ្លូវតែម្តង។

ពាក់ព័ន្ធករណីខាងលើនេះដែរលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា លោកមិនលើកលែងនោះទេហើយរយៈការកន្លងមកនេះលោកក៏បានធ្វើការណែនាំច្រើនលើកច្រើនសារហើយដែរ ហើយក៏បានដាក់ឲ្យមន្ត្រីក្រោមឱវាទ ពិសេសមូលដ្ឋានចុះតាមដានជារៀងរាល់ថ្ងៃ បើនៅតែបន្តព្រលែងយ៉ាងអាធិបតេយ្យទៀតនឹងចាប់យកមកពិន័យជាប្រាក់តាមច្បាប់ដោយមិនយោគយល់។ហើយម្យ៉ាងវិញទៀត លោកបានឲ្យអាជ្ញាធរមូលដ្ឋានរៀបចំក្រោល ដើម្បីចាប់យកមកទុករង់ចាំម្ចាស់ដោះស្រាយនិងបង់លុយតាមច្បាប់ហើយដែរ។

លុះនៅល្ងាចថ្ងៃដដែលនេះកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានស្ទាក់ចាប់សត្វគោបានចំនួន១០ក្បាលនៅចំណុចភូមិបាលិលេយ្យ ១ , ភូមិបាលិលេយ្យ ២ , ភូមិមិត្តភាព ក្នុងសង្កាត់ប៉ោយប៉ែត យកមកទុកនៅទីវាលមុខសាលាសង្កាត់ប៉ោយប៉ែតរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងផាកពិន័យតាមផ្លូវច្បាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗកន្លងទៅនេះមានសត្វក្របីឡើង.ក មួយក្បាលបានដើរវធ(ជល់)ប្រជាពលរដ្ឋនៅតាមទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អែល បណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button