បន្ទាយមានជ័យ ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯ កឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ មន្ទីរ អង គភាពជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិកាក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលវេលាម៉ោង៨:០៥នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ នាថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលខេត្ត បានសម្តែងនូវក្តីរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកសង្វេគ សោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវ ស្វាយ ណេង ព្រមទាំងក្រុមគ្រួសារនៃសព ហើយនេះគឺជាការបាត់បង់ស្វាមីដ៏ឧត្តុង្គឧត្តម ឪពុក និងជីតជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់របស់ក្រសួងការពារជាតិ, ហើយឯកឧត្តមជាអតីតមេបញ្ជាការកងពល៤៥០ របស់អតីតខ្មែរក្រហមដ៏មានសក្តានុពល នៅតំបន់ម៉ាឡៃ ភូមិភាគពាយ័ព្យ និងជាអតីតមេខ្មែរក្រហមមួយរូបដែលជាឆ្នួនផ្ទុះនៃចលនាផ្តាច់ខ្លួនរបស់ពួកមេដឹកនាំខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីអំឡុងឆ្នាំ១៩៩៦ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារសន្តិសុខ បម្រើជាតិមាតុភូមិ និងប្រជាជន។
ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ប្រតិភូខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព សូមចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕