អភិបាលខេត្តប៉ៃលិន ពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ប៉ៃលិន៖ នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានដឹក​នាំមន្ត្រីជំនាញ និងក្រុម​ការងារអ​ញ្ជើញពិនិត្យ​មើលទីតាំងសា​ងសង់​ខ្លោងទ្វារ ​នៅច្រកទ្វារព្រំ​ដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បាន​មានប្រសាស​ន៍ឱ្យដឹង​ថា៖ ដើម្បីលើកក ម្ពស់ សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែ​នអន្តរជាតិព្រំ ដែលជាមុខមា​ត់ប្រទេសជាតិ​ ព្រមទាំងស​ម្រួល ដល់ការបំពេ​ញការងាររបស់មន្ត្រីជំនាញ លោកជំទាវ បានចំណា​យថវិកា​ផ្ទាល់ខ្លួន ធ្វើការសាងសង់ខ្លោងទ្វារប្រវែង ៣០ម៉ ទទឹង ៦,២ម៉ រួមទាំ​ងបន្ទប់​ធ្វើការរ​បស់មន្ត្រីផ​ងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ​ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរប​ស់ខ្លួនអោ​យបា ន ល្អ ជាពិសេសត្រូវខិត ខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែល​មានការពាក់ព័ន្ធ ព្រមទាំងមានការ ទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដែលកំ​ពុងប្រចាំ​ការនៅច្រកទ្វារព្រំដែ​នអន្តរជាតិ។

សូម​បញ្ជាក់ថា៖ ដោយមា​នការឧបត្ថម្ភគាំ​ទ្រពីរាជ​រដ្ឋាភិបាល​ នៅច្រកទ្វារព្រំដែនអ​ន្តរជាតិព្រំ ខេត្តប៉ៃ​លិន បានបំពាក់នូវ​ម៉ាស៊ីនទំនើបៗ ដើម្បីសម្រួល​ដល់ការបំពេញតួនាទីភា រកិច្ចរបស់មន្ត្រី ជំនាញ​នៅទីនោះដូចជា៖ ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿង​ញៀនឆ្លង​ដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅរកមេរោគកូវីដ១៩ ១គ្រឿង ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *