បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិ ត ទី ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹកមកពីសមរភូមិមុខខេត្តឧត្តរមានជ័យ ព្រះវិហារ ចំនួន៣ទីតាំងនៅស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តម ឌិ ត ទី ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព ដោយក្ដីនឹករលឹក។
ឯកឧត្ដម ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនជនភៀសសឹកទាំងអស់ដែលបានស៊ូទ្រាំអត់ធ្មត់នូវការលំបាក ឃ្លាតពីភូមិឋានផ្ទះសំបែង មកកាន់ទីសុវត្ថិភាព ពីការឈ្លានពានពីសត្រូវសៀមក ដែលចង់បានទឹកដីកម្ពុជា។ និងអរគុណដែលដល់បងប្អូនពលរដ្ឋ ដែលជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកបានខិតខំខ្នះខ្នែង ស្វែងរកចរចាជាមួយភាគីសៀមរហូតទទួលបានលទ្ធផលយ៉ាត្រចេះត្រចង់។ ជាពិសេសអរគុណទៅដល់វីរកងទ័ពបាន លះបង់សាច់ ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសសៀម ព្រមទាំងបាន ពលីការពារទឹកដីមិនឱ្យសត្រូវឈ្លានពានបានសូម្បីមួយមីល្លីម៉ែត្រ។
ឯកឧត្ដម បញ្ជាក់ ថា មកទល់ពេលនេះស្ថានភាពតាមបន្ទាត់ព្រំដែនមានភាពល្អប្រសេីរ ហេីយបងប្អូនអាចវិលត្រលប់ទៅគេហដ្ឋានវិញបានហេីយដែរ តែបេីបងប្អូនមិនទាន់ចង់វិលត្រលប់ទៅវិញ អាចស្នាក់នៅបន្តទៀតបានដោយក្រុមការងារនុងបន្តយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ច ហេីយបេីមានការខ្វះខាត់ស្បៀងអាចផ្តល់ព័ត៌មានមកអាជ្ញាធរដែលប្រចាំការនោះក្រុមការងារនិងធ្វេីការដោះស្រាយជូន៕