ឯកឧត្តម​ កែ គឹមយ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្សប្រជាជនប្រចាំឆមាសទី១ ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម​ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់ គណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីក្រុមការងារនិងសមាជិកគ្រប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ។

ក្រោយពីស្តាប់ការអានរបាយការណ៍ការងាររបស់គណបក្សប្រជាជនខេត្តបន្ទាយមានជ័យរួចមក​ ឯកឧត្តម​ កែ គឹមយ៉ាន បានផ្តាំផ្ញើនូវការនឹករលឹក សួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះក្រុមការងារ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ គោរពដឹងគុណ និងសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅបំផុត ចំពោះក្រុមការងារក៏ដូចជាសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលតែងតែផ្តល់នូវជំនឿជាក់ គាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល ហើយក៏សូមសម្តែងនូវការគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម​ កែ គឹមយ៉ាន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំពីគ្រប់សមាសភាពទាំងអស់ក្នុងខេត្តបន្ទាយមានជ័យចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើវិស័យ អាទិភាពទាំង៥ “មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា” កសាងបាននូវជីវភាពរស់នៅ សុខដុមរមនានៅក្នុងគ្រួសារ និងអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនឥតឈប់ឈរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ថ្លែងបន្តដោយសង្កត់ធ្ងន់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយកម្ពុជាបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យពិសេសមានភាពចាស់ទុំខាងនយោបាយក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់គ្រប់យន្តការទាំងអស់ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម​ កែ គឹមយ៉ាន បានអំពាវនាវដល់គ្រប់សមាសភាពបន្តរួមគ្នាជាធ្លុងមួយអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តការពារដាច់ខាតនូវ សន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពទឹកដី បន្តរួមគ្នាគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលពិសេសលើបញ្ហាព្រំដែនកម្ពុជា ថៃ  គាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរពីជនដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ  បំផុសស្មារតីស្រឡាញ់សន្តិភាព សុខដុមនីយ៍កម្ម បំផុសយុវជនចូលរៀនជំនាញបច្ចេកទេស បង្កើនគុណភាពផ្តល់សេវាសាធារណ: គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព លើកកម្ពស់វិស័យទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម ។ល។ បន្តដោះស្រាយ រាល់សំណើ សំណូមពរនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋ បង្កើនការងារផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាល ចលនាលើកសរសើរឲ្យមហាជនបន្តស្រឡាញ់ គាំទ្រនិងចូលរួមការងារគណបក្ស៕

Leave a Reply

Your email address will not be published. Required fields are marked *