ខេត្តបន្ទាយមានជ័យ៖មហាគ្រួសារ គណៈកម្មាធិការគ្រិស្តបរិស័ទ ទូទាំងខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាអន្តរជាតិ ០១កក្កដា ២០២៥ ក្រោមប្រធានបទ“សូមដោយចិត្តជឿ នោះបើរាស្រ្តអញគេបន្ទាបខ្លួន ហើយអធិដ្ឋាន រកមុខអញ អញនិងស្ដាប់ពីលើស្ថានសួគ៍“។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្ដម ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។កម្មវិធីក៏បានធ្វើការរៀបចំទៅតាមការគ្រោងទុករបស់គណៈកម្មាធិការគ្រិស្តបរិស័ទរួមមាន អធិដ្ឋាន សម្រាប់ប្រទេសថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ អធិដ្ឋាន ថ្នាក់ដឹកនាំគ្រិស្តបរិស័ទថ្នាក់ជាតិថ្នាក់ខេត្ត ស្រុក ក្រុង និងអធិដ្ឋានសម្រាប់កុមារនៅកម្ពុជា។
ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណ និងសូមសម្តែងនូវមនោសញ្ចេតនាគាំទ្រលោកសប្បាយរីករាយ ចំពោះកម្មវិធី អធិដ្ឋាននេះ សរបញ្ជាក់ឃើញច្បាស់ថា គ្រិស្តបរិស័ទ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់សន្តិភាព ក្នុងការគាំទ្រថ្នាក់ដឹកនាំ ដោយការអធិដ្ឋានសម្រាប់ប្រទេសជាតិ និងថ្នាក់ដឹកនាំអន្តរជាតិកំពុងប្រារព្ធពិធីអធិដ្ឋាននៅថ្ងៃនេះដែរ ។ កាអធិដ្ឋាន គឺជាកម្មវិធីមួយ ដែលបន់ស្រន់ដល់ព្រះយ៉េស៊ូវ ដែលជួយប្រទានពរដល់ប្រទេសជាតិប្រទានព្រះពរដល់ថ្នាក់ដឹកនាំ និងប្រជាជាតិទាំងមូល ។
ឯកឧត្ដមបានបន្តថា ឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏សូមនិយាយអំពីស្ថានការណ៍រវាងប្រទេសយើងនិងប្រទេសថៃ ដែលបានបំពានមកលើប្រទេសយើង។ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនៅតំបន់ មុំ៣ ទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានឆន្ទៈក្នុងការដោះស្រាយបញ្ហាណាក្ដី ។ ឆ្លើយតបនឹងស្ថានការណ៍នេះ រដ្ឋបាលខេត្តគាំទ្រ នូវជំហរដ៏រឹងមាំច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ៕