គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ឆ្លងកា​ត់ខេត្តកំ​ពង់ចាម ត្រូវបានបង្ក្រាប និងប្រារព្ធ​ពិធីដុតកំទេ​ចចោល

(កំពង់ចាម)៖ក្នុងឱ​កាសប្រារព្ធពិធីអប​អរសាទរទិវាអន្តរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ក្រោម ប្រធា​នបទ «រួមគ្នា បង្កា ទប់ស្កាត់ ​និងកាត់ផ្តាចឫសគល់​នៃបញ្ហាគ្រឿង​ញៀននៅកម្ពុជា» ក្នុងស្រុកចំ​ការលើនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរ​ខេត្តកំព​ង់ចាម សហ​ការជាមួ​យអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន បានដុត​កំទេចចោ​លគ្រឿងញៀន​ចំនួន ៤៣៣គី​ឡូក្រាម ដែល​ជាគ្រឿង​ញៀនធ្វើការ​បង្ក្រាបបា​ន នៅពេ​លចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួ​យចំនួនតូច បង្ក្រាបបាន​នៅក្នុង ភូមិសាស្ត្រខេត្តកំ​ពង់ចាម។

ថ្លែងក្នុងឱ​កាសនោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម ​បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបាន​ជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿង​ញៀនខុសច្បាប់ ពិសេសត្រូវធ្វើកា​រផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាប​ងប្អូនប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះ​ថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ​ដោយត្រូវនិ​យាយថាទេដាច់ខាតចំពោះគ្រឿងញៀន។

ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម ចំណែក​អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តា​ប់ធ្នាប់សាធារណៈល្អ ជា​ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ។

ឯកឧត្តមនាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គ លេខាធិការ​នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន បានថ្លែង​នូវការកោ​តសរសើរចំពោះ​កងកម្លាំងសមត្ថកិច្ច និង លេខាធិការដ្ឋានគ​ណៈកម្មាធិ​ការត្រួ​តពិ​និត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែល បានអនុវត្ត​តាមផែនការ​ប្រៀប​សមរភូមិប្រយុទ្ធប្រឆាំងគ្រឿ​ងញៀន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ក្នុងស្រុកក្រុងទាំង១០ ស្មើនឹង១០៩ ឃុំសង្កាត់ ក្នុងនោះឃុំពណ៌ ស មាន ចំនួន ១០៥, ឃុំពណ៌ប្រផេះ មា​នចំនួន ៣ ដោយពុំមានឃុំពណ៌ ខ្មៅ នោះឡើយ ៕

           

Leave a Reply

Your email address will not be published. Required fields are marked *