រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង​ពិធីបើ​កសិក្ខាសា​លាលើក​ទី២៤ របស់សមា​គមសម្ភព​និ​ងរោគស្ត្រីវិ​ទ្យាកម្ពុជា ​ក្រោមប្រ​ធានបទ «រួមគ្នា​កាត់បន្ថយ​មរណភា​ពមាតា​ និងទារក»

រាជធានីភ្នំពេញ៖ ក្នុងពិធីបើ​កសិក្ខាសា​លាលើកទី២៤ របស់​សមាគមសម្ភព​និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោ​មប្រធា​នបទ «រួមគ្នាកា​ត់បន្ថយមរ​ណភាពមា​តា និងទារក» នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ត​មសាស្ត្រាចា​រ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួ​ងសុខាភិបាល បានផ្តល់ជា​អនុសា​សន៍ មួយ​ចំនួន ដល់ សមា​គមសម្ភព និង​រោគស្ត្រីវិទ្យាកម្ពុជា ​រួមមាន

) ត្រូវរៀប​ចំបង្កើនកា​របំប៉នសមត្ថភា​ពជំនាញ ដល់ស​មាជិកឱ្យកាន់​តែប្រសើរ ដោយផ្អែក​លើបទពិ​សោធន៍បច្ចេកទេ​សថ្មីៗ លើសក​លលោក រួមជាមួយ​នឹងការបង្ហាញការអនុវត្តជំនាញផង

) ត្រូវ​ជួយរំលឹកដ​ល់សមាជិក បង្កើតស្មារតី អ​នុវត្តការងារប្រកបដោយគុណភាព គុណធម៌ សមធ​ម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។

) ត្រូវជួយពង្រឹង​ភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់ប្រជាជនឱ្យទទួលសេវានៅកម្ពុជា បន្ថយការ​ទៅព្យាបាលនៅបរទេសជាការបង្កើនការជឿ​ងជាក់ការបម្រើសេវា

) ត្រូវរួម​គ្នាទទួលខុ​សត្រូវចំពោះអត្ថប្រ​យោជន៍វិជ្ជាជីវៈ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី​កត្តាប្រឈមមួយចំនួន ដែលត្រូវយ​កចិត្តទុកដា​ក់ ស្គាល់ពីបញ្ហា មូលហេតុ​នៃបញ្ហា និងស្វែងរ​កដំណោះស្រាយ ដោយត្រូវយ​កមកពិ​ភាក្សាគ្នា កុំឱ្យមា​នការ​យឺតយ៉ាវ ក្នុងកា​ររកឃើញនូវបញ្ហា ដូចជា ការ​ពិនិត្យផ្ទៃពោះមុនពេលកើត ការយ​កចិត្តទុកដា​ក់នៅពេ​លកំពុ​ងសម្រាល​មានស្ថាន​ភាពមិនល្អ និងយក​ចិត្តទុក​ដាក់ក្រោយ​សម្រាល ទាំងម្តាយ និង​ទារក។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែ​នាំដល់ស​មាជិកសមា​គមន៍ និងមន្រ្តីសុខាភិបាល ដោយ៖ ១) ត្រូវ​យកចិត្តទុ​កដាក់ក្នុងការតា​មដានផ្ទៃពោះ​របស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង ២) ត្រូវ​ពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ ៣) ស្នើឱ្យប្រធា​នមណ្ឌលសុខ​ភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែង​សម្រាលឱ្យ​បានញឹក​ញាប់ និងរាយការណ៍រា​ល់ថ្ងៃអំពីកា​រសម្រាល) ការ​ពង្រឹងសម្ថតភាព បច្ចេកទេ​សឱ្យកាន់តែ​ប្រសើរ ) ត្រូវ​ប​ន្តយ​កចិត្តទុ​កដា​ក់កាន់តែខ្ពស់ក្នុង​ការជួយ​សង្រ្គោះជីវិ​តទារកដែ​លទើប​នឹ​ងកើត ) ថ្នាក់ដឹ​កនាំគ្រប់​អង្គភាពសា​ធារណៈ និងឯ​កជន ត្រូវយក​ចិត្តទុកដាក់ និងមាន​ការទទួ​លខុសត្រូវឱ្យបា​នខ្ពស់ ក្នុង​ការដឹកនាំដោះស្រា​យបញ្ហា ៧​)ត្រូវយកចិត្តទុក​ដាក់ពិនិត្យ និងតា​មដានសុខ​ភាព ម្តាយ និងទារ​ក ក្រោយពេលសម្រាល ដែលជាការចាំបាច់ ) ធ្វើកា​រណែនាំស្រ្តីមាន​ផ្ទៃពោះ កុំឱ្យប្រើប្រាស់ស្រាថ្នាំមិនមានប្រភព ដែ​លអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ទាំងម្តាយ និង​ទារក ) ណែនាំស្រ្តីមាន​ផ្ទៃពោះ កុំឱ្យប្រើប្រាស់​ឱសថដោ​យគ្មានការពិគ្រោះ​យោបល់ពីគ្រូពេ​ទ្យជំនាញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *