ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជា​អធិបតីក្នុងពិ​ធីផ្ទេរមុខ​តំណែង ព្រះរាជអាជ្ញា អម​សា​លាដំបូងខេត្តតាកែវ

(ខេត្តតាកែវ)​៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​២២ ឯកឧត្ត​ម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ​ជាអធិបតីក្នុង​ពិធីប្រ​កាសផ្ទេរ មុខតំ​ណែង​ថ្មី ​ដោយឯក​ឧត្តម ឯក ឆេងហួត ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្តកំ​ពត ត្រូវបាន​ផ្ទេរមុខតំ​​ណែងថ្មី មកជា​ព្រះ​រាជ​អាជ្ញាអម​សាលាដំបូង​ខេត្តតាកែវ​ថ្មី។ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជ​អាជ្ញាអម​សាលាដំបូងខេត្តតាកែវ ផ្ទេរទៅ​ព្រះរា​ជអាជ្ញា​អមសា​លាដំបូង​ខេត្តកំពតថ្មី​។ក្នុងពិធីនេះមានការអ​ញ្ជើញចូលរួម​ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិ​ញអង្គភាពខេត្ត និងមន្ត្រីន​គរបាលយុត្តិធម៌ លោក ស្រី អ្នកនាងកញ្ញា យ៉ាងច្រើន​កោះករផងដែរ។

 

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួ​ងយុត្តិធម៌ បានថ្លែងក្នុងឱកាសនោះ​ថា ​ការប្រកាស ផ្ទេរមុខតំណែង នេះ គឺដើម្បី ពង្រឹងភាពយុ​ត្តិធម៌ និងដោះស្រា​យសំណុំរឿង ឱ្យទាន់ពេលជូនប្រជា​ពលរដ្ឋទូទាំ​ងព្រះរាជាណា​ចក្រកម្ពុជា និងសូមអ​រគុណដល់ថ្នាក់ដឹកនាំ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបា​នខិតខំ កម្លាំងកា​យចិត្តនិងប្រាជ្ញាស្មារតី និងស្វែង​រក វ៉ាក់សាំងការពារជំងឺ covid 19 ជូនដល់​ប្រជាជ​ននិងមន្ត្រីរាជកា​រគ្រប់លំដាប់ថ្នាក់ ក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង​បានទាន់ពេលវេលា នឹងឆ្លងរួចផុត​ពី​ជំងឺកូវីដ19 ទាំងអស់គ្នាផងដែរ៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!