អបអរសាទរដំណើរ​ការ​ជាផ្លូវការ ១ឆ្នាំរបស់​សមាគម​សហព័ន្ធ អ្នកវិនិយោ​គកម្ពុជា និងពិសា​ភោជនាហា​រសា​មគ្គីឆ្នាំ​២០២៥

រាជធានីភ្នំពេញ៖សម្តេចមហា​បវ​រធិបតី ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា នា​ល្ងាច​ថ្ងៃសុក្រ ទី២០ មិថុនា ២០២៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរ​សាទរដំណើ​រការជាផ្លូវការ ១ឆ្នាំរប​ស់សមា​គម​សហព័ន្ធ អ្នកវិនិយោ​គកម្ពុជា និង​ពិ​សាភោជ​នា​ហារសា​មគ្គីឆ្នាំ​២០២៥ នៅមជ្ឈម​ណ្ទ​លសន្និបាត និងពិព័រណ៍កោះពេជ្រ។

សមាគមសហព័ន្ធអ្នក​វិនិយោ​គកម្ពុជា ​បាន​ចងក្រងប្រមូលផ្តុំនូវ​សមាសភា​ពសមាគមនីមួយៗ ឱ្យរួម​គ្នាជាថ្នា​លធំមួយ ដើម្បីព​ង្រឹង និង​ពង្រីកសកម្មភា​ពទាក់ទាញវិ​និយោ​គិនបរទេស​មកពីគ្រប់ប្រទេស ដើម្បីចូ​លមកបណ្តាក់ទុ​នក្នុងប្រទេ​សកម្ពុជាជាអតិបរមា ដែលជា​ការរួមចំ​ណែក​ដល់ការ​អភិវឌ្ឍសេ​ដ្ឋកិច្ចជាតិ ស្រប​តាមគោលន​យោបាយរប​ស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា​មា​នទីតាំ​ងជា​ចំណុ​ចកណ្តាល​នៃតំ​បន់អាស៊ី​អាគ្នេយ៍ និ​ងជាច្រក​ទីផ្សា​រដ៏ធំទូលាយ រួមជាមួយ​កត្តាសុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សន្តិ​សុខ សុវត្ថិភាព លំនឹ​ង​ម៉ាក្រូ​សេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងព​លកម្មវ័យ​ក្មេង និង​ស​កម្មជា​ច្រើន និ​ងកា​រអភិវឌ្ឍឥ​តឈប់ឈ​រលើ​ហេដ្ឋារចនា​សម្ព័ន្ធគ្រប់ប្រភេទ ដែលផ្តល់​ភាពងាយស្រួ​លសម្រាប់​ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើក​ទឹកចិត្ត ពីសំ​ណាក់រាជ​រដ្ឋាភិបាល ដែល​ធ្វើឱ្យកម្ពុជាក្លាយ​ជាទីតាំងដ៏​មានសក្តានុព​លខ្លាំងក្លាសម្រាប់​ការវិនិយោគគ្រ​ប់ប្រភេទ ប្រក​បដោយជំនឿទុកចិត្តខ្ពស់

Leave a Reply

Your email address will not be published. Required fields are marked *