(ប៉ៃលិន)៖នៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញប្រជាពលរដ្ឋដែលទៅធ្វើការងារនៅប្រទេសថៃ បាននាំគ្នាវិលត្រឡប់មកស្រុកវិញ ខណ:មានការអំពាវនាវពីប្រមុខថ្នាក់ដឹកនាំអោយប្រជាពលរដ្ឋដែលធ្វើការនិងស្នាក់នៅប្រទេសថៃវិលត្រឡប់មកធ្វើការងារនៅស្រុកខ្មែរយើងព្រោះឥឡូវនៅស្រុកយើងក៍កំពុងខ្វះកម្លាំងពលកម្មធ្វើការងាររាប់ម៉ឺនកន្លែងផងដែរ។
ពលករម្នាក់ដែលបំរើការងារបេះផ្លែឈើនៅខេត្តចាន់បូរី ប្រទេសថៃ បានអោយដឹងថា លោកទៅធ្វើការងារនេះជាង៦ខែទៅហើយដោយ១កន្លែងមានគ្នាខ្ទង់រយនាក់តែឥឡូវនាំគ្នាវិលត្រឡប់មកផ្ទះស្ទើរតែអស់ពីចំការគ្មានអ្នកនៅបេះទេគឺមក៨០%ហើយចំការចេញមកអស់តែម្តង។លោកបន្តថានៅខេត្តចាន់បូរីបើពលរដ្ឋខ្មែរយើងមកអស់ ផ្លែឈើទុំជ្រុះដោយគ្មានអ្នកបេះហើយគ្មានអ្នកទិញទៀតព្រោះខេត្តថៃមួយនេះជាប់និងខេត្តប៉ៃលិននិងខេត្តបាត់ដំបងនិងជាខេត្តសំបូរផ្លែឈើជាងគេនៅប្រទេសថៃ។
ជាមួយនិងការវិលត្រឡប់របស់ពលករនេះលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមកតាមច្រកអន្តរជាតិព្រំ និងបានយករថយន្តក្រុងដឹកពួកគាត់ទៅលំនៅដ្ឋានវិញដោយមិនយកលុយយកកាក់អីទេ ថែមទាំងឧបត្ថម្ភម្ហូបអាហារហូបចុកតាមផ្លូវថែមទៀត។
ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រទេសថៃ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់និងសូមវិលត្រឡប់មកស្រុកយើងវិញ ព្រោះក្រុមការងារនៅចាំទទួលនិងប្រឹក្សាយោបល់ពិសេសជួយរកការងារអោយធ្វើស្រុកយើងកំពុងអ្វីកម្លាំងពលកម្មផងដែរ៕