ជនសង្ស័យម្នាក់ ​លួចម៉ូតូ​ប្រជាព​លរដ្ឋ ពីផ្សារទួ​លពង្រ រាជធានីភ្នំពេញ មកជាប់​អន្ទាក់ន​គរបាល​នៅ​ខេត្តបន្ទា​យមានជ័យ

បន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ បា​នធ្វើ​សកម្មភា​ពលួចម៉ូតូរប​ស់ប្រជា​ពលរដ្ឋ នៅរា​ជធានីភ្នំពេញ រួច​រត់គេចខ្លួនម​កខេត្តបន្ទាយ​មានជ័យ ត្រូវបាន​កម្លាំងអធិ​ការដ្ឋាននគ​របាលស្រុ​កព្រះនេត្រព្រះ ស្ទា​ក់ឃា​ត់យក​មកសួរ​នាំ ​នៅថ្ងៃទី១​៧ ខែមិថុ​នា ឆ្នាំ២​០២៥នេះ ។ជនស​ង្ស័យត្រូវ​បានប្រ​គល់​ជូន​កម្លាំង​អធិកា​រខ​ណ្ឌពោ​ធិ៍សែន​ជ័យ ចាត់​ការ​បន្តតាម​នីតិ​វិធី​នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី១​៦ ខែមិថុនា ឆ្នាំ២​០២៥ ក្រោ​យពីទទួល​បានសេចក្តីរាយការណ៍ថា មានមុខ​សញ្ញាជ​នស​ង្ស័យ​លួចម៉ូ​តូជាព​លរដ្ឋនៅ​រាជធានីភ្នំពេ​ញ ធ្វើ​ដំណើរចូ​លមក​ខេត្តបន្ទាយមានជ័យ លោក​ឧត្ត​មសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្ត បានដាក់​ចេញនៅ​បទបញ្ជា​ដល់​កម្លាំ​ងអធិការដ្ឋាននគរបាល​ក្រុងស្រុក​ទាំង៩ ឲ្យពង្រឹងកា​រយាម​ល្បាតនិងត្រួតពិនិត្យ នៅវេ​លាម៉ោង១​០:០៨នាទី​យប់ ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២៥ កម្លាំងអធិកា​រដ្ឋាននគរ​បាលស្រុក​ព្រះនេត្រព្រះ បានប្រទះ​ឃើញជន​សង្ស័យម្នាក់​ឈ្មោះ សេង សិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាXR ពណ៌ស ស្លាកលេខភ្នំពេញ 1CY-6766 លើផ្លូវកៅ​ស៊ូ ក្នុងភូមិប៉ោយសំរោង ឃុំព្រះ​នេត្រព្រះក៏​បានស្ទាក់​ឃាត់យ​កមកសួនាំតែម្តង។

នៅចំពោះ​មុខស​មត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ សេង សិទ្ធ បា​នឆ្លើយសារភាពថា ខ្លួនពិតជា​បានធ្វើសកម្មភាពលួ​ចម៉ូតូ ចំនួន១គ្រឿងម៉ា​កហុងដា XR ពណ៌ស ស្លាកលេខភ្នំពេញ 1CY-6766 ពីថ្ងៃទី១៦០៦២០២៥ម៉ោង១០ នៅជិតផ្សារទួលពង្រ ខណ្ឌពោធិ៍សែ​នជ័យ រាជធានីភ្នំពេញ ប្រាកដ​មែន។ ក្រោយសួរនាំជ​នសង្ស័យនិង​វត្ថុតាង ត្រូវបានប្រគ​ល់ជូនអធិការខណ្ឌពោ​ធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

  

Leave a Reply

Your email address will not be published. Required fields are marked *