ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ​ឈាន ចុះពិ​និត្យមើលទី​តាំង និង​បំពាក់សម្ភារៈ​បន្ថែម ដល់​កងកម្លាំងជួរមុខ ព្រំដែន​កម្ពុជា-​ថៃ ក្នុងភូមិ​សាស្ត្រខេត្ត​ប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ទេ​សរដ្ឋមន្ត្រី ទទួល​បន្ទុកកិច្ចការព្រំដែន បានអញ្ជើញ​សំណេះសំ​ណាលសួរ​សុខ​ទុក្ខ លើ​កទឹកចិត្ត និងពិ​និត្យមើ​លទីតាំង ព្រម​ទាំងបំពាក់សម្ភារៈបន្ថែម ដល់កង​កំលាំង ដែល​កំពុងឈ​រជើងការពារបូរ​ណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិ​សាស្ត្រខេត្តប៉ៃ​លិននៅថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ី ឈាន បានមាន​ប្រសាសន៍នាំ​មកនូវ​ការផ្តាំផ្ញើ​សាកសួរសុ​ខទុក្ខពីស​ម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន, សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី និង​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ជូនចំ​ពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែល​កំពុង​ឈរជើ​ងនៅតា​មបន្ទាត់ព្រំ​ដែនកម្ពុជាថៃ ក្នុងបេស​កកម្ម​ការពារ​បូរណៈ​ភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះ​បីជាសម្តេច​ទាំ​ងបី មិនបានម​កជួបបងប្អូន​ដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹ​កដល់កងកម្លាំងរ​​បស់​យើងជានិច្ច។

ឯកឧត្តមទេស​រដ្ឋមន្ត្រី បានមាន​ប្រសាសន៍​លើកឡើងថា៖ បច្ចុប្បន្ននេះសភាពកា​រណ៍នៅតា​ម​បន្ទាត់ព្រំដែន កម្ពុជាថៃ ​មានស្ថានភាព​ឡើងកម្តៅខ្លាំង​ នៅតា​មបន្ទាត់​ព្រំដែនកម្ពុជាថៃ ជាពិ​សេស​នៅចំ​ណុចមុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសា​ទតាមា​ន់តូច និងប្រាសាទ​តាក្របី រហូតដ​ល់មានកា​រប៉ះ​ទង្គិចគ្នា​​ដោយអា​វុធ ប៉ុន្តែក​ងក​ម្លាំ​ងប្រ​ដាប់អាវុធរប​ស់យើ​ងនៅ​ទីនោះ គឺ​ចាំស្តា​ប់នូវបទបញ្ជា និង​គោលការណ៍​ពីមេបញ្ជា​ការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និង​ត្រៀម​លក្ខណៈសម្បត្តិគ្រ​ប់គ្រាន់​សម្រាប់ការប្រយុទ្ធគ្រប់​ពេលវេលា បើមានករណីឈ្លានពា​នណាមួយ​លើបូ​រណៈភាពទឹកដីប្រទេសកម្ពុជាយើង។

ឯកឧត្តម ក៍បានមានប្រសាសន៍កោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយ​ទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេ​តុការ​ពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់​សាច់ស្រ​ស់ឈា​មស្រស់ និងការខិតខំប្រឹ​ងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធាន​សេដ្ឋកិច្ច ​ជូនកង​ទ័ព និងគ្រួសារ​កងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរប​បរបស់រាជរដ្ឋា​ភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីប​ម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូ​នកូនក្មួយជំនាន់ក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *