(បន្ទាយមានជ័យ) ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ក្នុងស្រុកថ្មពួក និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ក្នុងស្រុកអូរជ្រៅ ត្រូវបានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះបើកការដ្ឋានសាងសង់ឱ្យដំណើរការជាផ្លូវការជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងឲ្យដឹងថា៖ ទីតាំងបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ដោយថវិកាជាតិក្នុងផែនការឆ្នាំ២០២៥។ហើយប្រព័ន្ធនេះសាងសង់ក្នុងរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា២០២៥ ដែលមានអ្នកទទួលផល នៅក្នុងភូមិ ភូមិថ្មី មានខ្នងផ្ទះ៣៩៣ មានគ្រួសារ៥៤១ មនុស្សរាយ១៧៥១នាក់( ស្រី៨៥៨នាក់)។សម្រាប់ការសាងសង់បង្គន់អនាម័យតាមគ្រួសារ ៦០គ្រួសារ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ រួមមានសម្ភារៈ ១,លូ(មុខកាត់១ម៉ែត្រ កម្ពស់០.៥ម៉ែត្រ៣កង ២,ជើងទម្រោងសម្រាប់អោយលាងមកហូរ១គ្រឿង ៣,ចានប៉ុកសាឡែន១គ្រឿង ៤,ផែនបិតការ៉ូ១គ្រឿង ៥,គម្របលូស្តុប១គ្រឿង ៦,បំពង់បង្ហូរប្រវែង(១.៥ម៉ែត្រ)១ដើម.៧,បំពង់បង្ហុយ១ដើម ៨,ធុងទឹកជ័រ១គ្រឿង ៩,ស៊ីម៉ង់ ១០គីឡូនិងឥតតាន់៦០ដុំ ១០,ស័ង្កសី(២ម៉ែត្រ ០,៧ម៉ែត្រ)១០សន្លឹក និងបង្គន់អនាម័យ ៦០បង្គន់។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹក អបណ្តាញបំពង់ខ្នាតតូចសហគមន៍ និងផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ កសាងដោយថវិការាជរដ្ឋាភិបាល សមិទ្ធផលដែលបាននេះកើត មានឡើងដោយរសារតែប្រទេសយើងអានសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចហ្គេមហារសេនាបតីរជា ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ជាស្ថាបនិកមក្ខុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ…ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។
ឯកឧត្តម បានបន្តថា៖ បានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារ បង្កើតគណៈកម្មការគ្រប់គ្រង ប្រព័ន្ធទឹក ក៏ដូចជាការសាងសង់បង្គន់អនាម័យ និងពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីឱ្យមានដំណើរការប្រកប ដោយ រន្តរភាព និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋថែរក្សាសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តម ភួង សោភា បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តផ្តល់កម្លាំងចិត្តដល់កងកម្លាំងវីរៈកងទ័ពជួរមុខការពារ ព្រំដែនការពារ បូរណភាពទឹកដី៕