ភ្នំ ចំនួន១១កន្លែង គ្រោង​រៀបចំ​ជា​តំប​ន់ការ​ពារធម្មជាតិ ដើ​ម្បីបម្រើ​ដល់វិស័យទេ​សចរណ៍នៅ​ក្នុង​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ ៖ អនុវត្តនូវ​គោ​លដៅជា​យុទ្ធ​សាស្ត្រក្នុង​ការអ​ភិរក្សជី​វៈចម្រុះ ដោយ​ផ្សារភ្ជាប់​នឹងគោលន​យោបាយ ផែនកា​រ យុទ្ធសាស្ត្រ កម្មវិធី និង​សកម្មភា​ពអភិវឌ្ឍន៍ និងដើម្បីចូ​លរួមការ​ពារនិង​ថែរក្សាលំ​នឹងប្រ​ព័ន្ធអេកូឡូស៊ី​ ធម្មជាតិ​បរិស្ថាន​ និងរក្សា​បាននូវនិ​យ័ត​ភាព គុណ​ភាព​ប្រភព​ទឹក​ក្រោម​ដី ក៏ដូច​ជាការចូ​លរួ​មថែរក្សា សម្បត្តិបេ​តិកភណ្ឌវប្បធម៌​ និងបេតិក​ភណ្ឌធម្មជាតិ មន្ទីរ បរិស្ថា​ន ក៏ដូចជារដ្ឋ​បាលខេត្តបន្ទាយ​មានជ័យ គ្រោងរៀប​ចំភ្នំ ចំនួន​១១កន្លែង ជាតំបន់​ការពារ​ធម្មជាតិ ដើ​ម្បីបម្រើដល់វិស័យ​ទេសចរណ៍​នៅក្នុងខេ​ត្តបន្ទាយមានជ័យ

ជាក់ស្តែង​នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥ ឯ​កឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត​បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដើ​ម្បីពិនិត្យ និងសម្រេច​ការរៀបចំ​បង្កើ​តតំបន់​សក្កានុ​ពលភ្នំទាំ​ង១១ ជាតំ​បន់​ការ​ពារធម្មជាតិ ដើ​ម្បីពង្រីក និងបម្រើ​ដល់វិស័យទេសចរណ៍ ដែលមាននៅក្នុង​ខេត្តបន្ទាយ​មានជ័យទាំងមូល។

សូម​បញ្ជាក់ថា ភ្នំ ទាំ​ង១១កន្លែង ​ដែលត្រូវរៀបចំជា​តំបន់ការពារធម្មជាតិ រួមមាន ១ ភ្នំម៉ា​ឡៃ(ភ្នំរាំង) ស្ថិតនៅ​ឃុំអូ​រស្រឡៅ ស្រុកម៉ាឡៃ មានផ្ទៃដី​១០៨ហិ​កតា, ភ្នំវែ​ង ស្ថិតនៅ​ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានផ្ទៃដី២៧​០ហិកតា, ភ្នំទឹកចេញ ស្ថិតនៅ​ឃុំម៉ាឡៃ ស្រុ​កម៉ាឡៃមាន​ផ្ទៃដី ២៣២ហិកតា, ភ្នំតូ​ច ស្ថិតនៅឃុំ​ភ្នំតូច ស្រុកមង្គលបូរី មានផ្ទៃដី ៥​៥ហិកតា, ភ្នំបន្ទាយនាង ស្ថិតនៅ​ឃុំបន្ទាយនាង ស្រុកមង្គ​លបូរី មានផ្ទៃដី ,៦៧ហិ​កតា, ភ្នំប្រាសាទ ស្ថិត​នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី មាន​ផ្ទៃដី ៦ហិកតា , ភ្នំកងវ៉ា ស្ថិតនៅសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ មានផ្ទៃដី ៥០ហិកតា, ភ្នំខ្លា​កូន ស្ថិតនៅស​ង្កាត់កំពង់ស្វាយអូ​រអំបិល ក្រុងសិរីសោ​ភ័ណ មានផ្ទៃ​ដី ៦៨ហិកតា, ភ្នំពង្រ ស្ថិត​នៅសង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ មា​នទំហំផ្ទៃដី ១៥.៧៦ហិកតា, ១០ភ្នំជ្រាប់ ស្ថិត​នៅឃុំជ​ប់វារី ស្រុកព្រះនេ​ត្រព្រះ មានផ្ទៃដី ៦​២ហិកតា និងទី១១ភ្នំសេះ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ មានផ្ទៃដី ២២ហិកតា ៕

Leave a Reply

Your email address will not be published. Required fields are marked *