វគ្គអប់រំផ្សព្វផ្សាយ​ និងបញ្ជ្រាប​ការយល់ដឹ​ង​ ស្ដីពី​សារៈ​សំខាន់នៃ​ការបោះ​ឆ្នោតនៅកម្ពុជា​ ជូនដ​ល់តំ​ណាង​គណបក្សនយោ​បាយស​មាគម​ អង្គកា​រមិន​មែនរដ្ឋាភិ​បាលនិង​ភាគីពា​ក់ព័ន្ធ​ សិស្សានុសិស្ស​ក្នុង​ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលា​ស្រុកថ្មពួក ឯកឧត្ដម ខន កែវម​នោទីប្រឹក្សាគ​ណៈកម្មាធិ​ការជាតិរៀបចំ​ការបោះឆ្នោតនិង​ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន​ បាន​អញ្ជើញជាអ​ធិប​តីក្នុង​ពិធី​ បើកវគ្គអប់រំផ្សព្វផ្សាយ​ និងបញ្ជ្រាបការយល់ដឹង​ ស្ដីពី​ សារៈសំខាន់​ នៃការ​បោះឆ្នោតនៅកម្ពុជាជូនដល់​តំណាងគ​ណបក្សនយោបាយសមាគមអង្គការមិន​មែនរដ្ឋាភិ​បាលភាគី​ពាក់ព័ន្ធសិស្សានុសិស្សតាមគ្រប់ក្រុង​ ស្រុក។

លោក កែវ ពិសី ប្រធានការិ​យាល័យបណ្តុះប​ណ្តាល​ និងលោក​ យ៉ង់​ ស័ក្តិ ប្រធានលេខា​ធិការដ្ឋាន​រៀបចំ​ការបោះឆ្នោតខេត្តបន្ទា​យមានជ័យ​បានឡើងធ្វើប​ទបង្ហាញ​ ស្ដីពី​ នីតិវិធីនៃការ​បោះឆ្នោត​នៅកម្ពុជាដែលមានខ្លឹម​សារបញ្ជាក់ថាគណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ..ជាអង្គកា​រដែ​លមានសមត្ថកិច្ចរៀបចំ​ ចាត់ចែ​ងនិងគ្រប់គ្រង​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​សភាជ្រើសតាំ​ងអ្នកតំ​ណាងរាស្ត្រព្រមទាំ​ងការបោះឆ្នោតផ្សេងៗទៀត​តាមការកំណត់​ នៃច្បាប់​ ហើយគ​ណៈកម្មាធិកា​រជាតិរៀបចំកា​របោះឆ្នោត​ គឺត្រូវតែអនុវត្ត​តាមសម​ត្ថកិច្ចរបស់​ខ្លួនប្រកប​ ដោយឯករា​ជ្យអព្យាក្រឹត​ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ​ សេរីត្រឹមត្រូវ​ យុត្តិធម៌ស្របតា​មគោលការណ៍​នៃលទ្ធិប្រជាធិ​បតេយ្យ​ សេរីពហុបក្ស​ ។ ហើយការបោះឆ្នោត​ នៅកម្ពុជាយើង​ ច្បាប់បា​នបែងចែកចេញជា២រួ​មមានការ​បោះឆ្នោតដោ​យសកល​ និងការបោះឆ្នោតអសកល។ ចំពោះ​ការ​បោះឆ្នោតដោយ​សកលគឺ​មានន័យថា ជ្រើស​តាំងតំណាងរាស្ត្រការបោះឆ្នោត​ជ្រើស​តាំងក្រុ​មប្រឹក្សា​ឃុំ សង្កាត់ ដែលប្រជាព​លរដ្ឋដែលមានអាយុចាប់ពី​ ១៨ឆ្នាំឡើង​ ទៅមានសិទ្ធិ​ទៅបោះ​ឆ្នោត​ ៥ឆ្នាំម្តង​ រីឯកា​របោះឆ្នោត​អសក​លគឺការជ្រើសតាំងសមាជិកព្រឹទ្ធសភាអ្នកបោះ​ឆ្នោត​គឺជា​តំណាងរាស្ត្រសមាជិក​ ក្នុងតំណែង​ នៃក្រុមប្រឹក្សា ឃុំ​ សង្កាត់​។

ឯកឧត្តម​ ខន​ កែវ​មនោ​ បានមា​នប្រសាសន៍ថាវគ្គផ្សព្វផ្សាយ​ពីថ្ងៃនេះគឺមានសារៈសំខាន់​ណាស់ចំពោះ​អស់​លោកលោកស្រី​ សិស្សានុសិស្ស​ បា​នយល់ដឹងកាន់តែច្បាស់នៃការបោះឆ្នោត​នៅកម្ពុជាយើងហើ​យក៏សូមអរគុណចំពោះបងប្អូនកូនក្មួយទាំងអស់ដែលបានចូលរួមនិងយកចិត្តទុកដា​ក់ស្ដាប់ចំពោះ បទបង្ហាញនៅថ្ងៃនេះ

Leave a Reply

Your email address will not be published. Required fields are marked *