ពិធីបុណ្យ​ពុទ្ធាភិសេក​ ឆ្លងមហាកុដិ​ និង​សមិទ្ធផល​នានា​ នៅវត្ត​ ពោធិសុវណ្ណសិលារាម​ “អណ្តូង​ថ្មមាស”

ខេត្តបន្ទាយមានជ័យ៖មហាកុដិ​ និងសមិទ្ធផលនា​នា​ នៅក្នុង​វត្តពោធិសុវណ្ណសិ​លារាម​ ហៅវត្ត​អណ្ដូងថ្មមា​ស​ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័​យ​ ត្រូវបានធ្វើពិ​ធីបុណ្យពុទ្ធាភិ​សេក​ ព្រះពុទ្ធបដិមាចំនួន​ ៦ព្រះអង្គ សម្ភោធកាត់​ខ្សែបូដាក់​ឲ្យប្រើ​ប្រាស់ជាផ្លូវកា​រពីព្រឹកថ្ងៃពុធ​ ១រោច​ ខែជេស្ធ​ ឆ្នាំម្សាញ់សប្ដស័ក​ ពុទ្ធសករាជ២៥៦៩​ត្រូវនឹង​ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ ព្រះស​មណាភិរ័ត​ ប៉ោ​ សុខឿន​ ព្រះអនុគុ​ណក្រុង​ប៉ោ​យប៉ែត​ តំណាងដ៏ខ្ពង់ខ្ពស់​ ព្រះឧត្តម​សីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្ត។

ព្រះគ្រូ​ កុត្តចិត្តោ​ ឈិន​ ណារិទ្ធិ​ ព្រះគ្រូចៅអធិការវត្តអណ្ដូងថ្មមាស​ បានមាន​ សង្ឃដីកា​បញ្ជាក់ថា​ សមិទ្ធផល​ទាំងអស់​ ដែល​បានកកើតឡើងនៅ​ក្នុងបរិវេណវត្តអណ្ដូងថ្មមាសនេះ​ សរុប​ថវិកាទាំងអ​ស់ចំនួន៤៣​ ០៨២៩ដុល្លារ​សហរដ្ឋអាមេរិក​ ដោយឡែកមហា​កុដិថ្មីដែលត្រូវបាន​ធ្វើពិធីឆ្លងនៅ​ថ្ងៃនេះត្រូវ​ចំណាយ​ថវិកាអស់ចំនួន​ ១៣​០១២០​ដុល្លារ​សហរដ្ឋអាមេរិក។ ព្រះចៅអធិកា​រវត្តព្រះអ​ង្គបានបន្តថា​ ក្នុងដំណើរ​ការកសាងសមិទ្ធផលនានា​បច្ចុប្បន្នគាត់​នៅជំពាក់ថ្លៃគ្រឿងសំណង់ចំនួន​ ១៥០០០ដុល្លារទៀត ហើយទិសដៅបន្ត​ ព្រះសង្ឃ​ អាចារ្យគណៈកម្មការ​ ប្រជាពុទ្ធបរិស័ទ​ បានឯក​ភាពគ្នា​ ចេញនូវទីតាំ​ងកសាងបន្តរួមមាន​ ព្រះវិហារថ្មី​ និងត្រៀមធ្វើពិធីបុ​ណ្យបញ្ចុះខណ្ឌសីមា​ នៅឆ្នាំ២០២​៦ខាងមុខនេះ ។ ព្រះតេ​ជគុណ​ ឈិន​ ណារិទ្ធ​​ ព្រះអង្គបានបញ្ជាក់បន្ថែមទៀតថា​ ចាប់​តាំងពីឆ្នាំ២០១៩​មករហូតម​កដល់បច្ចុប្បន្នដែលមាន​ វត្តមានព្រះអង្គ​ ជាព្រះចៅអធិ​ការគ្រប់គ្រងវត្តអ​ស់រយៈពេលជាង៧ឆ្នាំកន្លងមកនេះ​ គឺបានកសាងនូវសមិទ្ធផលជាច្រើន​ ដោយថវិកាទាំង​អស់បានមក​ពីកា​រធ្វើបុណ្យភ្ជុំបិណ្ឌបុ​ណ្យកឋិន​ បុណ្យផ្កាប្រាក់​ និងប្រជាពុទ្ធបរិស័​ទជិតឆ្ងាយមា​នសទ្ធា​ជ្រះថ្លាចូលរួម​ ។

ព្រះសមណាភិរ័ត​ ប៉ោ​ សុខឿន​ បានមានសង្ឃដីកាថា យើងទាំងអស់គ្នា​បានមកចូលរួមធ្វើបុ​ណ្យធ្វើ​ទា​នយ៉ាងអធឹក​អធមសប្បាយរីករាយ​ នៅក្នុងពេលនេះដោយសារប្រទេសជាតិ​ មានសុខសន្តិ​ភាពពេញលេញ​ ក្រោម​នយោបាយឈ្នះឈ្នះ​ រប​ស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា​ និងសម្តេចម​ហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ​ ដូចនេះចូរយើង​ទាំងអស់គ្នារួមគ្នាថែរក្សាសុខសន្តិភាព​ អោយបាន។ ចុងក្រោយគណៈអធិបតី​ ដែល​ជា​ម្ចា​ស់ស​ទ្ធាធំ​ បាន​កាត់ខ្សែបូឆ្លង​ មហាកុដិនិងរាប់​បាត្រព្រះសង្ឃ​ ចំនួន៨​០អង្គផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *