លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងក្រុមការងារសុខាភិបាល ចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីបន្តការពារ ការចម្លងវីរុសកូវីដ ជូននាយ-ពលទាហាន
![](https://www.kmctvonline.com/wp-content/uploads/2022/02/photo_2022-02-10_15-03-01-780x432.jpg)
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចាត់តាំងក្រុមការងារសុខាភិបាល ចំណុះទីបញ្ជាការកងពលនឹងវរសេនាតូចទាំង៤ ចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីបន្តការពារ ការចម្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង(Ormicron) តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូននាយ–ពលទាហាន ទាំងអស់ទូទាំងកងពលនិងវរសេនាតូចទាំង៤។
ទន្ទឹមនឹងនោះដែរ ក្រុមការងារការិយាល័យសុខាភិបាល កងពលក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាត អនាម័យឲ្យជាប់ជាប្រចាំ។
ក្រៅពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល គ្រប់បណ្តាកងឯកភាពត្រូវអប់រំផ្សាយ អោយបានដល់យោធិនគ្រប់រូប និងគ្រួសារយោធិន អំពីច្បាប់ និងអនុក្រិត្យស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេស(Ormicron)។
ក្នុងឱកាសនោះដែរក្រុមការងារ បានអាន និងពន្យល់អំពីច្បាប់ អនុក្រិត្យ ដល់មេបញ្ជាការ និងនាយ–ពលទាហាន ដល់គ្រប់បណ្តាកងឯកភាព ដើម្បីយកទៅផ្សព្វផ្សាយបន្ត៕