ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន​ ដឹកនាំក្រុមការងារ ចុះ​ជួយជម្លៀសពលរដ្ឋ ដែលរងគ្រោះដោយ​សារ​ជំនន់ទឹ​កភ្លៀង នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះ​ពិនិត្យស្ថានភាព​ជំនន់ទឹកភ្លៀង និងចា​ត់ចែងកម្លាំងក្រុមការងារ អាជ្ញា​ធរមូ​លដ្ឋាន ជួយដល់ប្រជា​ពលរដ្ឋភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លា​ក់មួយមេធំបន្ថែម បណ្តាលអោ​យហូរលិចកំ​ណាត់ផ្លូវជាតិលេ​ខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅ​ទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងប្រ​ជាពលរដ្ឋដែ​លបានរង​គ្រោះដោយ​ការហូរច្រោះដីភ្នំ​មកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានរួច​ផុតអា​យុជីវិតទាន់ពេលវេលា ។

ជាមួយគ្នានោះ​លោកជំទាវ អភិបាលខេត្ត បានអំពាវនា​វដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតី​ប្រុង​ប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់នេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យ​ឱ្យបានត្រឹ​មត្រូវ។ ជាងនេះទៅទៀត​អាជ្ញាធ​រមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មា​នអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយ​អន្តរាគមន៍​បានទាន់ពេលវេលា។

ក្នុងនោះលោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ក្រុមការងាររដ្ឋបាលខេត្តស្រុកឃុំភូមិ កង​កម្លាំងទាំងបីប្រភេទ យុវជនសសយក យុវជនកាកបាទក្រហម ដែលបានចំណាយពេល​វេលា ក្នុងការជួយប្រជាព​លរដ្ឋយ៉ាងសស្រាក់សស្រាំ នាពេលនេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!