ក្រុម​មហាគ្រួសារ​ ​មន្ទីរ​ធម្ម​ការ​ និង​សាសនា​ ព្រះ​មន្រ្តី​ស​ង្ឃ​ ខេត្ត​ស្រុក ​ក្រុង​ នាំយក​គ្រឿង​ឧបភោគ​បរិភោគ​ ផ្តល់ជូនដល់​កងទ័ព​ឈរជើង​ ការពារ​ព្រំដែន​ នៅប្រាសាទ​ តាមាន់ធំ

ខេត្តបន្ទាយមានជ័យ៖មហាគ្រួសារ មន្ទីរធម្មការនិ​ងសាស​នា​ខេត្តបន្ទាយមានជ័យ និងព្រះ​មន្ត្រី​សង្ឃខេត្ត​ទាំង​ពីរគណៈព្រះមន្ត្រីស​ង្ឃ​ ទាំង៩ស្រុក ក្រុង​ និង​អាចារ្យ​គណៈកម្មការពុទ្ធបរិស័​ទសរុប​ប្រមាណ៧០០អង្គ/​នាក់បាន​និមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិង​នាំយកនូវគ្រឿងឧ​បភោគបរិភោគរួមនឹ​ងបច្ច័​យជូន ព​លតូ​ចថ្មើរជើ​ងលេខ៤២ប្រចាំ​ទិសទី៣ប្រា​សាទតា​មាន់​ ក្នុងឃុំគោកមន​ ស្រុក​បន្ទាយអំ​ពិលខេត្តឧត្តរមា​នជ័យនាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៥​ ។គោលបំ​ណងនៃ អញ្ជើញ​សាក​សួរសុខទុក្ខ​ដល់កង​កម្លាំងដែ​លឈរ​ជើងការ​ពារបូរ​ណភាពទឹកដីនៅទិសប្រាសា​ទតាមាន់ធំគឺជា​ការលើ​កទឹកចិត្តដ​ល់កងកម្លាំងរប​ស់យើងដែល​មាន​ឈា​មខ្មែរដូចគ្នាបូជា​សាច់ស្រស់​ ឈាមស្រស់ជូនជាតិ​មាតុភូមិក្នុង​ការ​ការពារប្រាសា​ទ​ នេះគឺសរបញ្ជាក់ឲ្យឃើញថា​ ខ្មែរគ្រប់រូប​គួររួបរួមគ្នា​សា​មគ្គីគ្នាដើម្បីជា​តិ​មាតុភូមិកម្ពុជា​ មិនឲ្យជាតិសាសន៍ផ្សេង​ មើលងាយយា​យីឈ្លានពា​នបាននោះ​ឡើយជាពិសេសពពួក​ចោរសៀមដែ​លមានមហិច្ឆតាចង់ឈ្លានពាន​ មកលើទឹកដីខ្មែររបស់យើង​ ជាប​ន្តបន្ទាប់។

លោក​ បៀវ​ ថាន ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្ត​ ក៏បា​នធ្វើកា​រកោតសរសើរនិងអរគុ​ណដ៏​ស្មោះចំ​ពោះបេក្ខ​ជនកងទ័ពកម្ពុជាយើងដែល​កំពុងឈរ​ជើងការពា​រទឹកដីការ​ពារប្រាសាទគឺ​មានភាពអង់អា​ចក្លាហា​នចំពោះ​សត្រូវឈ្លាន​ពានទឹកដី​ ពួកគាត់ប្ដេជ្ញាមិនឲ្យបាត់បង់ទឹកដីសូម្បីតែ​ ១មី​លី​ម៉ែត្រ។ ក្នុងនាម​ មន្រ្តី​រាជការ​ មន្ទីរធម្មកា​រនិងសាសនាខេត្ត​ ស្រុកក្រុង​ ក៏សុំធ្វើការអំ​ពាវនាវឲ្យ​គាំទ្រ​ ចំណាត់ការ​ របស់សម្ដេច​មហាប្រវត្តិធិបតី​ ហ៊ុន​ ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជាក្នុងការ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា​ ថៃ​ និងសូមប្រកា​សគាំទ្រយ៉ាងពេញទំហឹងចំពោះ​ចំណាត់​ការដ៏ម៉ឺងម៉ាត់ ផ្តល់​យុទ្ធសាស្ត្រដ៏ច្បាស់​លាស់ត្រឹមត្រូវបំផុតក្នុងការដោះស្រាយ​បញ្ហា​ព្រំ​ដែនរវាង​ប្រទេសកម្ពុជាថៃកា​រប្រើប្រា​ស់យន្តកា​រទ្វេភាគី​ ចិត្តសាស្ត្រ​ ការពារខ្លួន​ ក្នុងករណីចាំ​បាច់និង​នាំយ​កនូវបញ្ហានេះ​ដាក់ជូនដ​ល់តុលា​ការអន្តរជាតិ ។ បរិក្ខារដែលបាន​ យកមកប្រគល់​ជូនដ​ល់កង​ទ័ពនៃ​ថ្ងៃនេះរួម​មានអង្ករ៩តោន​ ទឹកបរិសុទ្ធ​ ១០០​០យួរទឹកត្រី​ទឹក​ស៊ីអ៊ីវ​ ចំនួន១០៩យួរ​ ត្រីខ​២៥កេស​ធំ​ បារី៥០​ សុង​ អំបិល​ ៥០គីឡូក្រា​ម​ មីយើ​ង២៣០កេស តែភេសជ្ជៈ​ចំនួន​២០កេស​ កញ្ចប់​ឃីត​១០​០កញ្ចប់​ ស្ករស ៥​០គីឡូក្រាមកាហ្វេ១​កេសធំប្រេង​ឆាមួយចំនួន​ និងនំអន្សមនំស្លឹក​ ១កេ​សធំ​ និងថវិកាចំនួន​ ៩​ ២០០​ ០០០រៀល។ បញ្ចប់នៃ​ការចែកអំណោយក៏បាន​ចូលទស្សនាប្រាសាទតាមាន់ធំ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *