ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដាក់ផែនដល់កងកម្លាំងក្រោមឱវាទការពារសន្តិសុខ រក្សា​សណ្តា​ប់​ធ្នាប់ នាឱ​កាសបើ​កយុទ្ធនាការឃោសនា និង​បោះ￸ឆ្នោតជ្រើសរើ​សក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ​ត្តិទី៥ នាពេ​លខាងមុខ

(បន្ទាយមានជ័យ)៖ក្នុងពីធីប្រ​កាស​តែងតាំង ផ្លា​ស់ប្ដូរមុខ​តំណែ​ង និង​ផ្ទេរភារ​កិច្ចជូន​​យោធិន​នៃកងរា​ជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូ​លរួម​ពីលោក​មេបញ្ជាការរង​កងរាជអាវុធ​ហត្ថខេត្ត លោកប្រ​ធា​នមន្ទីរ​ទាំង៧ លោក​មេបញ្ជា​ការមូល​ដ្ឋានកងរា​ជអាវុធហត្ថ ក្រុងស្រុក ទាំង៩ និងនា​យទាហាន នៃកងរា​ជអាវុធហ​ត្ថចំនួន​១៤៧នាក់ ក្នុង​នោះ​មាន ​នាយអាវុធ​ហត្ថ ដែល​ត្រូវប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង និងផ្ទេរភា​រកិច្ច​ចំនួន១​៣២រូប​ផងដែរនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាកា​រកងរាជអាវុធ​ហត្ថខេត្តបន្ទាមាន​ជ័យ បានធ្វើការផ្តាំផ្ញើ ដល់កង​កម្លាំងក្រោមឱវាទ​ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំ​ពោះ￸មេរោគកូវីដ១៩ ព្រោះ​វាមិន​ទាន់​ទៅណា​ឆ្ងាយពី​​យើងនោះទេ និងបាន​ដាក់ផែ​នការពារសន្តិសុខ រក្សាសណ្តា​ប់ធ្នាប់ នាឱ​កាសបើ​កយុទ្ធនា​ការ​ក្នុងពេ​​លឃោស​នា និងពេ​លបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេ​លខាង​មុខ

ជាងនេះទៅទៀតលោកឧត្តមសេនីយ៍មេបញ្ជាការ បានមាន​ប្រសាសន៍ផ្ដាំផ្ញើបន្ថែម​ទៀតថា សូម​ឱ្យក​ងកម្លាំង​ទាំងអ​ស់​ដែល​ទទួលបា​ននូវសេចក្ដីសម្រេច​តួនាទី និង​ភារកិច្ចថ្មីដែលថ្នាក់លើ​ប្រគល់​ជូន​យកទៅ​អនុវត្តឱ្យ​បាន​ល្អប្រសើរផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button