នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
លោក ស៊ុំ មនោរម្យ ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យ បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)។
ជាលទ្ធផល តំណាងធនាគារបានស្វែងយល់ពីស្ថានភាពរបស់អតិថិជន និងបានបញ្ជាក់អំពីលក្ខខណ្ឌនៃកម្ចីដើម្បីឱ្យអតិថិជនធ្វើការពិចារណា។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC]