ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបាន​កងរាជ​អាវុ​ធហត្ថ ចាប់ឃាត់ខ្លួន​ បញ្ជូនទៅ​តុលាការ

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួលពាក្យប​ណ្ដឹងពីជនរងគ្រោះ​ឈ្មោះ ហុង ភាវីន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំ​នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្ដឹងចោទ​ប្រកាន់ទៅ​លើជនសង្ស័យ​០១ក្រុម ស្ដីពីករណី ហិង្សាដោយចេតនា កើតឡើងនៅ​ចំណុច​មុខបន្ទប់ជួល ស្ថិតក្នុងភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលា​ម៉ោង០១ និង១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានធ្វើស​កម្មភាពយក​យកកាំបិ​តកាប់ទៅ​លើជ​នរងគ្រោះបណ្ដាល​ឱ្យរងរបួសធ្ងន់។ ក្រោ​យពីទ​ទួលបានពា​ក្យបណ្ដឹងរប​ស់ជនរង​គ្រោះ​ខាងលើ កម្លាំង​ជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវកំ​ណត់មុខ​សញ្ញា រហូតដ​ល់វេលាម៉ោង២​២ និង៣០នាទី ថ្ងៃទី៣​១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត បានធ្វើការឃា​ត់ខ្លួនជនសង្ស័យ​បានចំនួន០​២នាក់ ១.ឈ្មោះយី ប្រុសពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ,.ឈ្មោះកាន សុខគា  ភេទប្រុស អាយុ២​១ឆ្នាំ បញ្ជូន​ទៅមូលដ្ឋានក្រុងប៉ោ​យប៉ែតដើម្បីសួរនាំ និងបានក​សាងសំណុំរឿ​ងបញ្ជូនមកការិយា​ល័យជំនាញតាមនីតិវិ​ធីបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនស​ង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបា​នធ្វើ​សកម្មភាពកា​ប់ទៅលើ​ជនរងគ្រោះ​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេ​ត្តចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ទៅតុលាការហើយ នៅព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *