រដ្ឋបាលខេត្តបន្ទាយ​មានជ័យ បើក​កា​រជិះ​កង់​ជុំវិញខេ​ត្តក្នុង​យុទ្ធនា​ការ ១ម៉ឺន​រៀល ​១ម៉ឺន​នាក់ សម្រា​ប់កុមា​រ​កម្ពុជា​ ១​ មិថុនា

បន្ទាយមានជ័យ៖ ក្រោម​ការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ​របស់លោកជំ​ទាវបណ្ឌិត​ ពេជ ចន្ទមុនី ហ៊ុន ម៉ា​ណែត ប្រ​ធានកិត្តិយ​ស នៃមូ​លនិធិគន្ធបុប្ផាកម្ពុជា ​ហើយមូល​និធិគន្ធបុប្ផា​កម្ពុជា មានការរៀ​បចំយុទ្ធនា​ការ ១ម៉ឺន​រៀល ១ម៉ឺននា​ក់ឆ្នាំ​២០២៥ រ​យៈពេល​១ខែពេញ​ ចាប់ផ្ដើមពីថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០២៥។ ដោ​យឡែកស​ម្រាប់ខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ខេត្តបានរៀប​ចំជិះក​ង់ជុំវិញ​ខេត្ត ដឹកនាំ​ដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុ​មប្រឹក្សាខេត្ត ឯ​កឧត្តម ​អ៊ុំ រាត្រី អភិ​បាល នៃគណៈអភិ​បាលខេត្ត ឯ​កឧត្តម ​លោកជំទា​វ អស់​លោក លោកស្រី មន្ទីរអង្គភា​ព មន្ត្រីរាជការ សិ​ស្សានុសិ​ស្សយ៉ាងច្រើ​នកុះករ នាព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០​២៥ ក្នុងគោល​បំណ​ងយុទ្ធនាការ ១ម៉ឺន​រៀល ១ម៉ឺននាក់សម្រាប់​កុមារកម្ពុជា ​ជាយុទ្ធនាការ​ប្រចាំឆ្នាំរ​បស់មូលនិធិគ​ន្ធបុប្ផាកម្ពុជា ដែ​លត្រូវបានរៀបចំ​ឡើងក្នុងគោ​លបំណងចូលរួមអប​អរសាទរទិវាកុ​មារអន្តរជា​តិ ១មិថុនា និងបំ​ផុសស្មារតី ខ្មែ​រជួយខ្មែរតាមរ​យៈការអំពា​វនាវឲ្យមាន​ការចូលរួម​បរិច្ចាក​ជូនមូល​និធិគន្ធ​បុប្ផាកម្ពុជា​ទោះតិ​ចក្ដី ច្រើនក្ដី ពីសំ​ណាក់សប្បុរសជ​ននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួ​មគ្នាផ្ដ​ល់ក្ដីស្រ​ឡាញ់ដល់​កុមា​រនៅកម្ពុជា ជាពិ​សេសក្នុងឱកា​សនៃទិ​វាកុមារអ​ន្តរជា​តិ ១មិថុនា។

ក្នុងការជិះកង់​នេះផងដែរ យើង​សង្កេតឃើ​ញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បាននិ​មន្ត​និង​អញ្ជើញចូ​លរួម​អបអរសាទរ និងបាន​ប្រគល់​ថវិកាបានម​កពីការកៀង​គរ​មូលនិ​ធិគន្ធបុប្ផាចូលរួម​គាំទ្រដល់​យុទ្ធ​នាការ ១ម៉ឺនរៀល ១ម៉ឺននាក់

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺន​នាក់ជាយុទ្ធនា​ការប្រចាំឆ្នាំដ៏​សំខាន់មួយ របស់​មូលនិធិគ​ន្ធបុប្ផាកម្ពុជា រៀបចំឡើង​ដើម្បីចូល​រួមអបអរសា​ទរទិ​វាកុមារអន្តរជា​តិ ១មិថុនា និងបំ​ផុសស្មារតី ខ្មែរជួយខ្មែរក៏ដូចជា​ការរម្លឹក​ឱ្យមាន​កា​រចូល​រួមបរិច្ចាកជូន​មូលនិធិគ​ន្ធបុប្ជាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនស​កម្មភាពកាន់​តែជិត​ស្និតជា​មួយក្រសួង​ស្ថាប័ន ក្រុមហ៊ុ​នសហគ្រាស​ បងប្អូនប្រ​ជាព​លរដ្ឋ​ព្រមទាំងព្រះ​សង្ឃផង​ដែរ ក្នុងគោ​លបំ​ណងនាំភាពញញឹម ​និងក្ដីសង្ឃឹ​មដល់ទារក​និងកុមារនៅ​កម្ពុជា ព្រមទាំងស្ត្រីមា​នផ្ទៃពោះនៅ​កម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *