អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាបតីក្នុងកិច្ច​ប្រជុំ​ជ្រើសរើ​សបេក្ខភា​ពចូលរួម​ប្រកួតប្រជែង ជាអង្គ​ភាព​ផ្តល់​សេវាសាធារណៈគំរូ ក្នុងវិស័​យអប់រំ និងវិស័​យសុខាភិបា​ល សម្រាប់ឆ្នាំ២០២៥

ចេញផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃទី៣០ ខែឧ​សភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព​ក្នុងកិច្ចប្រជុំជ្រើសរើ​សបេក្ខភាព​ចូលរួ​មប្រកួត​ប្រជែ​ងជា អង្គភាពផ្តល់​សេវាសាធារណៈ​គំរូ ក្នុងវិស័​យអប់រំ និ​ងវិស័យសុខា​ភិបាល សម្រា​ប់ឆ្នាំ២​០២៥ នៅសាលប្រជុំធំ សាលា​ខេត្តបន្ទាយមានមានជ័យ

នាឱកា​សនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ បានលើ​កឡើ​ងថា អង្គភាពជា​បេក្ខភា​ពដែល​បានចូល​រួមដាក់ពា​ក្យប្រកួ​តប្រជែង​ជាអង្គភាពផ្តល់​សេវាសា​ធារណៈគំរូ នៅឆ្នាំ២​០២៥ សម្រា​ប់ខេត្តបន្ទាយ​មានជ័យ គឺមានចំនួ​នសរុប ៥៣១ អង្គភាព ក្នុងនោះ​វិស័យអប់​រំមាន សាលាប​ឋមសិក្សាសាធារណៈ​ចំនួន ៤០៩ សាលា,សាលា​អនុវិទ្យាល័យ ចំនួន ៥៤ សា​លាចំពោះវិស័យសុខាភិ​បាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌលសុខភាព

ចំ​ពោះ​កា​រវាយតម្លៃ និងទទួ​លស្គាល់អង្គភា​ពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័​យសុខា​ភិបាល ត្រូវបានអនុវត្តដោ​យផ្អែក​លើសូចនាករលម្អិត ដែលមានកំណត់នៅក្នុង​លក្ខណៈវិនិច្ឆ័​យរង នៃលក្ខណៈ​វិនិច្ឆ័យគោលសំខាន់ៗចំនួន៨។

ឯកឧត្ដម ក៏បានបញ្ជាក់ពី​លក្ខណៈវិនិច្ឆ័យ​គោលទាំង៨នោះរួមមាន៖ ().ស្តង់ដារសេវាសាធារណៈ ().ស្តង់ដារ ឬនិយា​ម នៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុ​ខាភិបា​លផ្អែកលើករណីពាក់​ព័ន្ធ ().ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈនៅក្នុងអង្គភាព ក្នុងនោះ ការរៀបចំផែ​នការថវិកា, ការគ្រប់គ្រងចំណូល, ការអនុវត្តចំណាយទ្រព្យសម្បត្តិរដ្ឋ និងលទ្ធកម្មសា​ធារណៈ ().ការគ្រប់គ្រង និងអ​ភិវឌ្ឍន៍ធនធានម​នុស្សនៅក្នុង​អង្គភាព ().ការរៀបចំនិងកែល​ម្អបរិស្ថានអង្គភា​ព ().ទំនាក់ទំ​នងល្អជាមួយប្រជា​ពលរដ្ឋ សហគម​ន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងកា​រចូលរួមវាយត​ម្លៃពីអ្នក​ប្រើប្រាស់សេ​វាសាធារណៈ ().ការដោះ​ស្រាយបញ្ហាប្រឈមនា​នាជាមួយមន្ត្រី ប្រជាពលរដ្ឋ ឬសហគមន៍ និង().ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *